រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ៖ ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាដែលណាហ្គាវើលដ៍ទទួលបានពានរង្វាន់នេះខណៈក្រុមហ៊ុនលំដាប់ពិភពលោកនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរទៅលើការអនុវត្តការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់នៅក្នុងផ្នែកនេះសរុប ៦ ដងសម្រាប់ការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង។
សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ដែលត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ការងារសង្គមធំបំផុតប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម។ អង្គភាពនេះបានទទួលពាក្យស្នើសុំប្រកួតប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន។
មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ប្លាទីនីម ‘ល្អបំផុតប្រចាំប្រទេសកម្ពុជា’។ ស្នាដៃនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្តចុះជួយសហគមន៍របស់យើងដែលមកដល់បច្ចុប្បន្នបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៥១៦.៧៩៧ នាក់។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរ”។
ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមានរបស់លោក Pham The Dung អគ្គនាយករងនៃទីភ្នាក់ងាររដ្ឋសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើមរបស់ណាហ្គាវើលដ៍នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេក្នុងការទទួលស្គាល់ក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើសង្គម និងបរិស្ថាន។ ពានរង្វាន់បា្លទីនីមរបស់ណាហ្គាវើលដ៍នៅក្នុងផ្នែក “ការងារសង្គមឆ្នើមប្រចាំប្រទេសកម្ពុជា” បង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖
Ms. Melanie Loong
Assistant Director,
Marketing Communications
Tel: (+855) 10 737 684
Email: [email protected]
កញ្ញា ភោគ សូលីនដា
Senior Executive,
Marketing Communications
Tel: (+855) 15 61 88 86
Email: [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]