ថៃ៖ ថ្មីៗនេះ តារាសម្ដែងស្រី Yaya Urassaya និងគូស្នេហ៍ លោក Nadech បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយគ្នា ខណៈមានពាក្យចចាមអារ៉ាមថា គូស្នេហ៍មួយគូនេះបានបែកគ្នា ដោយស្ងៀមស្ងាត់។
អាចនិយាយបានថា សម្រាប់ Yaya និង Nadech គឺមិនសូវមានភាពផ្អែមល្ហែម នៅក្នុងបណ្តាញសារព័ត៌មានប៉ុន្មានទេព្រោះអ្នកទាំងពីរ មានការងារមមាញឹករៀងខ្លួន ដែលនេះជាប្រភពនៃពាក្យចចាមអារ៉ាម លើកឡើងពីគូស្នេហ៍មួយគូនេះ ថាបានបែកគ្នាស្ងាត់ៗ ជាពិសេស ស្របពេលដែលមានព័ត៌មានថា អ្នកទាំងពីរបានប្រកាសពន្យារពេលរៀបការ ទៀតផង។
ប៉ុន្តែ រូបភាពថ្មីចុងក្រោយរបស់ គូស្នេហ៍ Yaya និង Nadech បានបង្ហាញពីពេលវេលាដ៏រ៉ូមែនទិក ពេលញ៉ាំអាហារពេលល្ងាចជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម និងត្រូវបានបង្ហោះនៅលើ Instagram របស់អ្នកទាំងពីរ ដែលធ្វើឲ្យហ្វេនៗកាន់តែសប្បាយរីករាយ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]