ភ្នំពេញ ៖ មិនមែនជាអ្នកឆ្ងាយទេ ស្រីស្អាត សោម មុនិនាថ ដែលទទួលបានការពោលសរសើរថា មានសម្លេងពីរោះ ពេលបង្ហាញទេពកោសល្យក្នុងកម្មវិធី Beat the Best រដូវកាលទី២ តាមពិតទៅ នាងជាបងស្រីរបស់ បវរកញ្ញា សោម មុនិពេជ្រ 1st Runner up កម្មវិធី Miss Earth Cambodia 2024 ដែលសព្វថ្ងៃនេះ នាងក៏ជាតារាសម្ដែងវ័យក្មេងមួយរូបផងដែរ។


គួរបញ្ជាក់ផងដែរថា ស្រីស្អាត សោម មុនិនាថ ដែលត្រូវបានគេស្គាល់ថាជាបេក្ខភាពម្នាក់ ក្នុងចំណោម ៦នាក់ ដែលបានជាប់ទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ក្នុងកម្មវិធី Beat the Best រដូវកាលទី2 នេះដែរ

បច្ចុប្បន្ននាងមានវ័យ ២២ឆ្នាំ មានមុខរបរជាឱសថការីមួយរូប ដែលនាងមានទេពកោសល្យសិល្បៈមិនធម្មតា ទៅលើការច្រៀង ដោយនាងត្រូវបានប្រិយមិត្តកត់សម្គាល់ តាំងពីបង្ហាញខ្លួនលើកដំបូងមកម៉្លេះ។
ក្នុងនោះដែរ នាងក៏បានបកស្រាយចម្រៀងបទ Let’s Boom ដែលបទដើម មានអ្នកបកស្រាយចំនួន ៣នាក់ ប៉ុន្តែ មុនិនាថ អាចបកស្រាយបទនេះបានម្នាក់ឯង ថែមទាំងអាច Rap បានទៀតផង៕




តោះមកស្ដាប់ចម្រៀងដែលបកស្រាយដោយ មុនិនាថ ខាងក្រោមនេះ ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]