បរទេស៖ អាចនិយាយបានថា បានវិលត្រឡប់មកទីក្រុង Cannes វិញ បន្ទាប់ពី​តារាម៉ូដែល Bella Hadid បានបាត់មុខ ដើម្បីព្យាបាលអស់មួយឆ្នាំ ហើយការចេញមកបង្ហាញខ្លួនលើកនេះ រូបនាងបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយបានលេងស្ទាយ៍ បង្អួតសម្រស់ដ៏សិចស៊ីរបស់ខ្លួន។

Bella Hadid
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាម៉ូដែលស្រី Bella Hadid បានបង្ហាញពីពេល​រីករាយ ហែល​ទឹក​ជាមួយ​មិត្ត​ភក្តិ​ក្បែរ​សណ្ឋាគារ ដោយបានស្លៀក​ប៊ីគីនី​ពណ៌​ផ្កាឈូក​ បង្ហាញ​រាង​ស្លីម​ស្អាត។ ជាពិសេស នាងក៏បានផ្លាស់ប្តូរសម្លៀកបំពាក់ជាច្រើនផ្សេងទៀតនៅថ្ងៃតែមួយ ដើម្បីទៅលេងកម្សាន្ត និងសម្រាកលំហែកាយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសបារាំង ផងដែរ។

Bella Hadid

គួរបញ្ជាក់ផងដែរថា Bella Hadid បានជាសះស្បើយឡើងវិញ បន្ទាប់ពី ការព្យាបាលរយៈពេលយូរសម្រាប់ជំងឺ Lyme រ៉ាំរ៉ៃ (ជំងឺដែលបណ្តាលមកពីបាក់តេរី borrelia ឆ្លងតាមរយៈការខាំ ដែលផ្ទុកបាក់តេរី) ហើយនាង​បាន​ផ្អាក​សកម្មភាព​ទាំងអស់​ប្រហែល​មួយ​ឆ្នាំ​ដើម្បី​ព្យាបាល និង​មិន​បាន​ចូលរួម​មហោស្រព​ភាពយន្ត Cannes កាលពី​ឆ្នាំ​មុននោះទេ៕ ​

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Bella Hadid
Bella Hadid
Bella Hadid
Bella Hadid
Bella Hadid
Bella Hadid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]