កម្សាន្ត៖ គូស្វាមីភរិយា របស់តារាសម្ដែង លោក Jordan Chan និង ភរិយា Cherrie Ying បានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន បន្ទាប់ពី បានថតឈុតឱ្យទស្សនាវដ្ដីម៉ូដមួយ ក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ចិន (៥២០)។
ក្នុងនោះដែរ ខាងកាសែត បានសរសេរអំពីស្នេហារបស់ តារាសម្ដែង លោក Jordan Chan និង ភរិយា ថា «តាំងពីរៀបការ រហូតដល់ពេលក្លាយជាឪពុកម្តាយ មានកូនពីរនាក់ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល ១៤ ឆ្នាំហើយ។ ក្នុងអំឡុងពេល ១៤ ឆ្នាំនេះ ពិភពលោកដើមរបស់មនុស្សពីរនាក់នេះ បានក្លាយជាគ្រួសារបច្ចុប្បន្ន ដែលមានមនុស្សបួននាក់។ ពីពួកគេ យើងអាចមើលឃើញថា ស្នេហាពិតមើលទៅដូចជា យើងក្លាយជាគ្រួសារមួយ ហើយនៅជាមួយគ្នាជារៀងរហូត»។
មិនត្រឹមតែប៉ុណ្ណោះ សំណុំនៃរូបថតនេះ ត្រូវបានបង្ហោះនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ចិន (ថ្ងៃទី ២០ ឧសភា) ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក Jordan Chan និង ភរិយា Cherrie Ying គឺជាគូស្វាមីភរិយាមួយគូដែលគួរឱ្យស្រលាញ់ និងល្បីល្បាញ នៅក្នុងកម្មវិធីកម្សាន្តរបស់ចិន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]