ពិធីកោរសក់បួសដល់យុវជនប្រមាណ៥០០នាក់នេះ បានធ្វើនៅវត្តព្រះឥន្ទ្រទេព នៃតំបន់អង្គរធំ ខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
ព្រះតេជគុណ ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងជាប្រធានកម្មវិធីបុណ្យសាងព្រះភ្នួសនេះ មានថេរដីកាថា ពិធីបំបួសនេះ រយៈពេល៥យប់៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ២០២៤ មុនពេលបុណ្យវិសាខបូជាបានមកដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីនេះធ្វើឡើងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលពុទ្ធសាសនិកទូទាំងពិភពលោក តែងប្រារព្ធឡើងរៀងរាល់ឆ្នាំ និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួស ដើម្បីតបគុណចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល ព្រះមហាក្សត្រ និងថ្នាក់នាំរបស់ប្រទេសជាតិ។
អ្នកបួសទាំងនោះ នឹងទទួលបានមេរៀនដោយការស្វាធ្យាយសូត្រធម៌នមស្សការ សមាទានសីល មេរៀន មាគ៌ាអភិវឌ្ឍជីវិត និងភាពជាអ្នកដឹកនាំល្អ មេរៀនពុទ្ធប្រវត្តិ និង ពិធីកម្មផ្សេងៗ មានពិធីបុណ្យវិសាខបូជាជាដើម។
យោងតាម Read News TV បានអោយដឹងថា លោកជំទាវ កែ សួនសុភី ភរិយាឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់យុវជនទាំងនោះឱ្យសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅចំពោះអត្ថន័យ និងទស្សនវិជ្ជានៃបុណ្យវិសាខបូជា ។
ទន្ទឹមនេះត្រូវ ខិតខំប្រតិបត្តិខ្លួនជាមនុស្សល្អ៥យ៉ាង កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អ។
កម្មវិធីបុណ្យបំបួស កុលបុត្រ កុលធីតា ក្នុងឱកាសបុណ្យវិសាខបូជាប្រចាំខេត្តសៀមរាប បានប្រារព្ឋឡើង១២លើកមកហើយ ចាប់ពីឆ្នាំ២០១១ រហូតមកដល់ពេលនេះ តែអាក់ខានពីរឆ្នាំដោយសារតែវិបត្តិសាកលកូវីដ-១៩។ គិតមកដល់ពេលនេះ មានអ្នកចូលរួមបួសសរុបប្រមាណ ជិត ៨០០០នាក់ហើយ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]