បារាំង៖ ពិតណាស់ នៅក្នុងកម្មវិធីមហោស្រពភាពយន្ត នាទីក្រុង Cannes (កាន) ប្រទេសបារាំង គឺមានការចូលរួមពីសំណាក់តារាសម្ដែងល្បីៗជាច្រើន ដែលកម្មវិធីនេះប្រារព្ធឡើងរយៈពេល៦ថ្ងៃ។
ក្នុងនោះ តារាសម្ដែងស្រីនិងតារាចម្រៀងស្រី Im Yoona ឬអ្នកគ្រប់គ្នាស្គាល់ក្នុងនាម "ចាង ស៊ីប៊ីយុ" ក៏មានវត្តមានចូលរួមក្នុងកម្មវិធីនេះដែរ ដោយនាងបានដើរលើកម្រាលព្រំក្រហម ជាមួយនឹងរ៉ូបពណ៌ផ្កាឈូកស្រាលយ៉ាងស្រស់ស្អាត។
យ៉ាងណាមិញ សម្រាប់កម្មវិធីជប់លៀងពេលយប់នោះ Yoona រឹតតែបញ្ចេញសម្រស់ដ៏ទាក់ទាញនិងលេចធ្លោ បន្ទាប់ពីបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌សដូចទេពធីតា ជារ៉ូបបែបចោមពុង មានម៉ូតដូចខ្វែងគ្នានៅលើកទ្រូង និងសម្រុងត្រឹមកជើង បញ្ចេញរាងរៅស្រឡូនរបស់នាង ហើយសម្រាប់កម្មវិធីពេលយប់នេះ នាងបានលើកសក់ខាងមុខឡើង និងទម្លាក់សក់ទៅក្រោយ មើលទៅពិតជាស្រស់ស្អាតថ្លៃថ្នូរបែបនារីអភិជន៕
ប្រភព៖: pinkvilla
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]