បរទេស៖ តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញវត្តមាន ពេលទៅចាក់បញ្ចាំងរឿងថ្មីរបស់ខ្លួន នៅថ្ងៃទី ២០ ខែឧសភា ដោយគ្មានវត្តមានស្វាមី លោក Ben Affleck ដែលជំរុញឱ្យមានសង្ស័យបន្ថែមទៀតថា អាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ ត្រូវបានបែកបាក់។
តារាចម្រៀងស្រីវ័យ ៥៤ ឆ្នាំរូបនេះ បានថតរូបនៅលើកំរាលព្រំក្រហមនៃរោងកុនហូលីវូដ ជាមួយសហការី និងអ្នកដឹកនាំរឿង Brad Peyton ដោយនាងបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាត ហើយតែងតែញញឹមយ៉ាងភ្លឺស្វាងនៅមុខកាមេរ៉ា។ ជាពិសេស តារាចម្រៀងស្រី Jennifer នៅតែពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ នៅលើម្រាមដៃនាងខាងឆ្វេង។
យ៉ាងណាមិញ អវត្តមានរបស់ស្វាមី Jennifer Lopez គឺតារាសម្តែង Ben Affleck នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យមានការសង្ស័យបន្ថែមទៀតថា គូស្វាមីភរិយាតារាមួយគូនេះ កំពុងមានបញ្ហាផ្លូវចិត្ត ហើយអំឡុងពេលពីរខែកន្លងមកនេះ ពួកគេតែងតែនៅម្នាក់ឯងនៅលើកម្រាលព្រំក្រហម ឬកម្មវិធីផ្សេងៗ។ ខណៈកាលពីមុន ពួកគេទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងព្រឹត្តិការណ៍សំខាន់ៗ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]