យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិសម្រាប់ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋាភិបាលបានព្យាករណ៍អំពី បរិយាកាសសេដ្ឋកិច្ចកម្ពុជាថា ដែលមានទំហំតូចហើយបើកចំហរ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយ នឹងច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក, សម្រាប់រយៈពេលមធ្យមខាងមុខ ពិសេសសម្រាប់ឆ្នាំ ២០២៥, បាន និងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីកត្តាខាងក្រៅរួមមាន៖

(១)-កំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន,

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

(២)-ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុសកល,

(៣)-ភាពតានតឹងនៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ ការកើននៃថ្លៃទំនិញជាអន្តរជាតិ,

(៤)-ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង

(៥)-ផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។

ទន្ទឹមនេះដែរ, កម្ពុជាក៏នៅតែបន្តប្រឈមនឹង បញ្ហាជារចនាសម្ព័ន្ធមួយចំនួននៅក្នុងប្រទេសរួមមាន៖

(១)-ល្បឿនយឺតនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច, (២)-ថ្លៃដើម ធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់, (៣)-ភាពមានកម្រិតនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច,

(៤)-បរិមាណនិងគុណភាពនៃកម្លាំងពលកម្មជំនាញមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ, (៥)-ភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និង

(៦)-ភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យក បច្ចេកវិទ្យាឌីជីថល៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]