ម៉ិចស៉ិច៖ Jennifer Lopez គឺជាតារាចម្រៀងដែលពូកែខាងបញ្ចេញក្បាច់រាំយ៉ាងរស់រវើក ហើយទោះលោកស្រីមានវ័យ៥៤ឆ្នាំក្ដៅ ក៏រាងកាយរបស់លោកស្រីនៅតែស្លីមស្រឡូន និងស្រស់ស្អាតជានិច្ច។

Jennifer Lopez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លេចឮព័ត៌មានថា ចំណងអាពាហ៍ពិពាហ៍របស់លោកស្រីជាមួយនឹងស្វាមី លោក Ben Affleck មានការរង្គោះរង្គើ ដោយគេសង្ស័យថាអ្នកទាំងពីរបានរស់នៅបែកផ្ទះគ្នា តែយ៉ាងណាមិញ លោកស្រីហាក់មិនខ្វល់ពីរឿងនេះឡើយ ដោយនៅបន្តបង្ហាញខ្លួនលើកម្រាលព្រំក្រហម ដើម្បីអបអរសាទរការបញ្ចាំងខ្សែភាពយន្ត "Atlas" នៅទីក្រុងម៉ិចស៉ិច។

Jennifer Lopez និង លោក Ben Affleck

ក្នុងនោះ យើងឃើញថា Jennifer Lopez បានជ្រើសរើសស្លៀករ៉ូបពណ៌ស ធ្វើពីសាច់ក្រណាត់ស្ដើងមានសាច់ក្រណាត់បែបផ្ទាំងៗបន្តគ្នា ជារ៉ូបបញ្ចេញគល់ទ្រូងនិងបង្ហាញភ្លៅស្រឡូន មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ឯសក់វិញក៏បួងឡើង ទម្លាក់សក់វែកមកខាងមុខ។ បន្ទាប់ពីបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមក្នុងឈុតនេះ Jennifer Lopez បានទទួលការសរសើរជាខ្លាំងថាពិតជាស្រស់ស្អាត មើលទៅដូចក្មេងអាយុខ្ទង់សាមអ៊ីចឹង៕  

រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 
រូបភាពថ្មីរបស់ Jennifer Lopez 

ប្រភព៖: pagesix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]