កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK តែងតែបង្ហាញភាពលេចធ្លោនៅលើឆាកតន្ត្រី ដោយសារតែសមត្ថភាពនៃការច្រៀងនិងរាំរបស់នាង ដោយកន្លងមក ក្រៅពីអាល់ប៊ុម "SOLO" របស់នាងហើយ តារាស្រីរូបនេះក៏បានចេញច្រៀងក្នុងបទចម្រៀងសហការជាមួយតារាអន្តរជាតិផ្សេងៗ ក្នុងនោះគេក៏មិនភ្លេចបទ "One of The Girls" នោះឡើយ។

Jennie 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចម្រៀងមួយនេះ នាងបានច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀង The Weeknd និងតារាសម្ដែងស្រី Lily-Rose Deep សម្រាប់ខ្សែរឿង "The Idol" ។

Jennie , The Weeknd និងតារាសម្ដែងស្រី Lily-Rose Deep

ទោះបីរឿងនេះមិនសូវទទួលបានការគាំទ្រខ្លាំងក្ដី ប៉ុន្តែបទចម្រៀង "One of The Girls" បានទទួលប្រជាប្រិយភាពខ្លាំងណាស់ដោយបានការចូលស្តាប់នៅក្នុង SPOTIFY ដល់ទៅ៨០០លានដង គឺវ៉ាបទ "Cupid (Twin.Ver)" របស់ក្រុម FIFTY FIFTY និងជាបទចម្រៀងសម្រាប់តារា KPOP ដែលបានទទួលសមិទ្ធផលនេះលឿនជាងគេផងដែរ។

បទ "One of The Girls"
បទ "Cupid (Twin.Ver)" របស់ក្រុម FIFTY FIFTY 

លើសពីនេះទៅទៀត បទនេះក៏បានយកឈ្នះបទ "What was I made for?" របស់តារាចម្រៀងស្រី Billie Ellish និងក្លាយជាបទចម្រៀងចេញក្នុងឆ្នាំ២០២៣ ដែលមានអ្នកចូលស្តាប់ច្រើនជាងគេ៕  

បទ "What was I made for?" របស់តារាចម្រៀងស្រី Billie Ellish

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]