បន្ទាប់ពីសប្ដាហ៍ទី៤ នៃវគ្គផ្សាយផ្ទាល់ Beat The Live បានបញ្ចប់ទៅ នៅសប្ដាហ៍ក្រោយនឹងក្លាយជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដែលនៅសល់តែបេក្ខជន ៦រូបចុងក្រោយតែប៉ុណ្ណោះ ដែលត្រូវប្រកួតប្រជែងគ្នាដើម្បីបានបន្តទៅកាន់វគ្គផ្ដាច់ព្រ័ត្រដែលជាវគ្គដណ្ដើមពាននៃកម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២នេះ ។

បេក្ខជនឆ្នើមទាំង ៦រូបមាន បេក្ខនារី យ៉ាង ចាន់រតនា បេក្ខជន ភុន សុភ័ក្រ បេក្ខនារី លីន សោម៉ា បេក្ខជន លីម ឧត្តម បេក្ខនារី សោម មុន្នីនាថ បេក្ខជន សុខ សារ៉ាយ បន្ទាប់ពីក្នុងវគ្គ Beat The Live សប្ដាហ៍ទី៤ ដែលមានបេក្ខជន២រូបត្រូវបានចាកចេញពីកម្មវិធី គឺ បេក្ខជន ប៉ៃ ដាវីដ និងបេក្ខនារី ប៉ាក លក្ខិណា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីបេក្ខភាពដែលលេចធ្លោបំផុតរបស់កម្មវិធី គឺមិនអាចគេចផុតពីបេក្ខនារីវ័យក្មេង យ៉ាង ចាន់រតនា និងបេក្ខនារី លីន សោម៉ា បានឡើយ ដែលអ្នកទាំងពីរហាក់កំពុងនាំមុខទាំងសមត្ថភាពនិងការគាំទ្រយ៉ាងផុសផុលពីទស្សនិកជន រហូតមានការលើកឡើងថា ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងកម្រិតថ្នាក់ពិភពលោក Beat The Best រដូវកាលទី២នេះ ប្រាកដជាម្នាក់ក្នុងចំណោមអ្នកទាំងពីរជាក់ជាមិនខាន។

គួរបញ្ជាក់ថាម្ចាស់ពានគឺមានតែមួយរូបតែប៉ុណ្ណោះនឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស នឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២ម៉ឺន ៤ពាន់ដុល្លា ។ តើម្ចាស់ពានជាអ្នកណា ? ជាបេក្ខជន ឬបេក្ខនារី?

យ៉ាងណាមិញ បេក្ខជនឆ្នើមទាំង ៦រូប នឹងត្រូវឡើងមកប្រកួតយ៉ាងស្វិតស្វាញជាបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះហើយ។

រង់ចាំទស្សនាទាំងអស់គ្នាថាតើបេក្ខជនរូបណាខ្លះនឹងក្លាយជា TOP4 អាចឆ្លងទៅកាន់ឆាកចុងក្រោយដ៏អស្ចារ្យនេះបាន? ទស្សនិកជនក៏អាចរកទិញសំបុត្រចូលទស្សនាផ្ទាល់បាននៅតាមទីតាំដែលបានកំណត់ឬក៏ទិញនៅទីតាំងផ្សាយផ្ទាល់ ស្ទូឌីយោទូរទស្សន៍ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤៕

វីដេអូ
វីដេអូ
យ៉ាង ចាន់រតនា
យ៉ាង ចាន់រតនា
យ៉ាង ចាន់រតនា
លី សោម៉ា
លី សោម៉ា
លី សោម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]