កម្មវិធីប្រឡងចម្រង Cambodian Idol រដូវកាលទី៥ កំពុងតែឈានចូលមកជាថ្មីដើម្បីជ្រើសរើសបេក្ខជន បម្រើជាចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទៀតហើយ ក្រោយទទួលបានភាពជោគជ័យជាប្រវត្តសាស្រ្តដែលជាកម្មវិធីប្រឡងចម្រៀងល្បីទទួលបានការគាំទ្រខ្លាំងបំផុតនៅកម្ពុជា។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែបញ្ចេញ Poster រដូវកាលទី៥នេះភ្លាម អ្នកគាំទ្រជាច្រើននៃកម្មវិធីនេះ បានចាប់អារម្មណ៍ និងកំពុងតែត្រៀមខ្លួនដើម្បីដាក់ពាក្យចូលរួមប្រកួត ហើយរឹតតែរំជើបអារម្មណ៍បំផុតនោះគឺ Concept ថ្មីរបស់កម្មវិធីប្រចម្រៀងដ៏អស្ចារ្យនេះ ជាមួយនឹងការហោះហើរទៅដល់ទីអាវកាសរបស់គណៈកម្មការទាំង៤រូប។

រូបភាព

កំពូលតារាចម្រៀងទាំង៤រូបដែលជាគណៈកម្មការកាលពីរដូវកាលទី4 បានបន្តបេសកកម្មនូវរដូវកាលទី5នេះបន្តទៀត ដោយក្នុងនោះគឺមានកំពូលតារាចម្រៀងគណៈកម្មការ ឱក សុគន្ធកញ្ញា, ឆន សុវណ្ណារាជ, ណុប បាយ៉ារិទ្ធ, និង សុខ សីឡាលីន។

រូបភាព

នៅក្នុងបទសម្ភាសន៍ជាមួយនឹងគណកម្មការក្នុងរដូវកាលថ្មីនេះ អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាគណកម្មការឆ្នើម៥រដូវកាលជាប់គ្នា បានបើកបង្ហាញនូវប្រវត្តមុននិងពេលចូលប្រឡូកក្នុងវិស័យសិល្បៈខ្ទេចគ្មានសល់ ដែលអ្នកនាងក៏បានប្រាប់ថាធ្លាប់ប្រឡងចម្រៀងថែមទៀតផងតែមិនដែលទទួលបានជ័យលាភីនោះទេ។

រូបភាព

សម្រាប់រដូវកាលថ្មីនេះ គណកម្មការដ៏មានឥទ្ធពលរូបនេះក៏បានផ្តាំផ្ញើទៅកាន់មហាជនដែលមានចង់ចូលរួមកុំឲ្យរួញរា ជាពិសេសត្រូវជំនះលើខ្លួនឯង កុំគិតថាខ្លួនេងធ្វើមិនបាន គេធ្វើបានយើងក៏អាចធ្វើបាន។

រូបភាព

យើងអាចសង្កេតឃើញថាមានបេក្ខជនជាច្រើននារដូវកាលមុនៗ បានកែប្រែជីវភាពរបស់ខ្លួនទាំងស្រុងក្លាយជាតារាចម្រៀងពេញសិទ្ធិដោយមានការកិត្តិយស មានការទទួលស្គាល់ពីមហាជន ព្រមទាំងមានជីវភាពល្អប្រសើរផងដែរ ។

រូបភាព

សូមបញ្ជាក់ថា ពេលនេះកម្មវិធីបានចាប់ទទួលពាក្យប្រលងហើយ ដូច្នេះកុំឲ្យឱកាសមាសនេះកន្លងផុតចូលរួមតតាំងនៅលើឆាកដ៏អស្ចារ្យនៃកម្មវិធីប្រឡងចម្រៀងដ៏ធំជាងគេមួយនេះ ។ អ្នកជោគជ័យបន្ទាប់លើវិថីនេះ អាចជារូបអ្នក !!!

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]