កម្សាន្ត៖ កាលពីថ្មីៗកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមនាំគ្នាចាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុស Cha Eunwoo ជាខ្លាំង។ កន្លងថ្មីៗនេះ គណនីមួយបានចែករំលែកវីដេអូ ដែល Cha Eunwoo ត្រូវបានមនុស្សម្នារចោមរោមយ៉ាងខ្លាំងនៅក្នុងប្រទេសប្រេស៊ីល។

តាមរយៈរូបភាពនោះ ក្រឡេកទៅមើល Cha Eunwoo ដែលស្លៀកសម្លៀកបំពាក់មានពណ៌ផ្កាឈូកត្រូវបានបង្ហាញថាត្រូវបានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់រុញ និង ទាញ គួរឲ្យបារម្ភ។ ក្រោយមក Eunwoo លាក់ខ្លួននៅក្នុងភោជនីយដ្ឋានមួយ ដើម្បីជៀសវាងហ្វូងមនុស្សទាំងនោះ។

ជាមួយគ្នានេះដែរ អ្នកគាំទ្របានបង្ហាញក្ដីព្រួយបារម្ភទៅកាន់តារាប្រុសរូបនេះ ដោយសូមឲ្យលោករក្សាសុវត្ថិភាព និង កុំឲ្យមានរឿងបែបនេះកើតឡើងទៀត។ ទន្ទឹមនឹងនេះដែឬ ប្រជាជនប្រេស៊ីលត្រូវបានគេស្គាល់ថា នៅពេលដែលពួកគេចូលចិត្តអ្វីមួយហើយ នោះគ្មានអ្វីអាចឃាត់ចិត្តពួកគេបានោះឡើយ ពោលគឺ ដូចស្រមោចអញ្ចឹង ឃើញស្ករហើយ ត្រូវតែរោម៕
ប្រភព៖ Koreaboo
សូមទស្សនាវីដេអូតាមរយៈលីងនេះ៖ Cha Eunwoo



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]