រាជធានីភ្នំពេញ ថ្ងៃទី18 ខែឧសភា ឆ្នាំ2024 ៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ជាមួយនឹងសំឡេងហ៊ោឡើងផ្អើល ក្នុងអំឡុងពេលដែលក្រុមហ៊ុន គោជល់ កំពុងដំណើរការកម្មវិធីប្រគល់រង្វាន់ជូនដល់ឈ្នះរង្វាន់ពីកម្មវិធី ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់ រង្វាន់សរុប 2ពាន់លានរៀល ពីគោជល់ ដែលបានរៀបចំឡើងនៅ ផ្សារត្រពាំងថ្លឹង ក្នុងរាជធានីភ្នំពេញ ដែលនេះជាលើកទី4 ហើយនៅដើមឆ្នាំ 2024 នេះ ដែលគោជល់ បានស្វែងរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ និងទឹកប្រាក់ 10លានរៀល ជាបន្តបន្ទាប់មកពីភ្នំពេញ និងបណ្តាខេត្តនានា ដែលមានចំនួនសរុបដល់ទៅ 95 នាក់ហើយ។
នៅក្នុងព្រឹត្តិការណ៍ចែករង្វាន់គោជល់ដ៏រំភើបលើកនេះ ពិសេសប្លែកជាងកម្មវិធីប្រគល់រង្វាន់គោជល់រាល់ដង គឺមានអ្នកឈ្នះរង្វាន់សរុបដល់ទៅ 23នាក់ ក្នុងនោះអ្នកឈ្នះម៉ូតូចំនួន 9នាក់ និងអ្នកឈ្នះលុយ 10លានរៀលចំនួន 14នាក់។
ជាមួយគ្នានេះ លោក មួល បញ្ញា បច្ចុប្បន្នជាបុគ្គលិកធនាគារមួយរូបនៅ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា លោកមានសំណាងដ៏អស្ចារ្យលើកទីមួយក្នុងជីវិត ដែលបានឈ្នះរង្វាន់ម៉ូតូហុងដាមួយគ្រឿង ពីកម្មវិធី «ផ្គុំក្រវិលកំប៉ុង 3 ឈ្នះមហារង្វាន់» ព្រោះតែលោកចូលចិត្តញ៉ាំគោជល់ ហើយអ៊ុតមើលក្រវិលកំប៉ុង បន្តស្វែងរកក្រវិលកំប៉ុងរហូតបាន ផ្គុំបាន 3ផ្នែក ដែលឈ្នះម៉ូតូហុងដាមួយគ្រឿងពិតប្រាកដមែន មិនមែនក្រុមហ៊ុនចេះតែផ្សព្វផ្សាយ ហើយមិនដាក់រង្វាន់អ្វីឡើយ ព្រោះលោកបានតាមដានផេកហ្វេកប៊ុក គោជល់ គឺឃើញមានអ្នកឈ្នះយ៉ាងច្រើនជាបន្តបន្ទាប់ ហើយលើកនេះ លោកជាអ្នកឈ្នះខ្លួនឯងផ្ទាល់តែម្តង គោជល់ញ៉ាំឆ្ងាញ់ហើយឈ្នះរង្វាន់ពិតៗ។
ក្នុងពេលនោះ លោក លី ប៊ុនហុង ប្រធានផ្នែកលក់ប្រចាំទីក្រុងភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយអបអរជាមួយអ្នកឈ្នះរង្វាន់គ្រប់ៗគ្នា និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់គ្នា ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ និងចាត់ទុកគោជល់ជាថាមពលជំរុញដ៏ខ្លាំងក្លា ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃរបស់អ្នកគ្រប់ៗគ្នា។ ដើម្បីបង្កើតស្នាមញញឹម និងភាពសប្បាយរីករាយដល់ក្រុមគ្រួសាររបស់អតិថិជនគោជល់ ក្រុមហ៊ុន គោដល់ តែងតែរៀបចំនូវកម្មវិធីផ្តល់សំណាងឈ្នះរង្វាន់ធំៗ រំភើបៗ ដែលបង្ហាញពីទឹកចិត្តថ្លែងអំណរគុណជូនដល់អតិថិជនទូទាំងប្រទេស។
ភាពរំភើបរីករាយដែលកើតឡើងពីការទទួលបានសំណាងឈ្នះរង្វាន់ ពី កម្មវិធី «ផ្គុំ 3ក្រវិលកំប៉ុង ឈ្នះរង្វាន់មហារង្វាន់ រង្វាន់សរុបរហូតដល់ 2,000,000,000 រៀល» នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ចុងឆ្នាំ 2024 ។ ទិញគោជល់ពិសា ទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ ផ្តល់នូវថាមពលជំរុញដ៏ខ្លាំងក្លា ជាមួយនឹងភាពរំភើបដ៏ពិសេស រាល់ពេលអ៊ុតមើលក្រវិលកំប៉ុងគោជល់របស់អ្នក រួចផ្គុំ 3 ក្រវិលកំប៉ុង អ្នកនឹងមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់ដ៏អស្ចារ្យ ពីគោជល់។
អំពីក្រុមហ៊ុន TCP Group
TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 15 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]