កូរ៉េខាងត្បូង៖ ផ្ទុះព័ត៌មានចចាមអារ៉ាមថា តារាសម្ដែងប្រុសដ៏ល្បីរបស់កូរ៉េខាងត្បូងគឺលោក Park Seo Joon ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីអាមេរិក Lauren Tsai ។

Park Seo Joon 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lauren Tsai 

មុននឹងឈានដល់ការអះអាងបែបនេះ នាថ្ងៃទី២២ខែឧសភាកន្លងទៅ មានការជជែកវែកញែកថាតារាប្រុសរូបនេះបានទៅដើរលេងនៅជប៉ុនជាមួយនឹងនារីមិនស្គាល់អត្តសញ្ញាណម្នាក់ ប៉ុន្តែក្រោយមក ពួកគេក៏ស្គាល់ថានាងគឺតារាស្រី Lauren Tsai ដែលធ្លាប់បានចូលរួមសម្ដែង ក្នុងខ្សែភាពយន្ត "Terrace House" របស់ Netflix និងរឿង "Legion" របស់ Marvel ។

Lauren Tsai 

មានអ្នកគាំទ្រម្នាក់បានថតរូបពីក្រោយរបស់តារាប្រុសរូបនេះជាមួយនឹងសារថា ៖ "ថ្ងៃនេះ ខ្ញុំបានឃើញ Park Seo Joon។ ពួកយើងជាមនុស្សដែលបានឃើញនិងដឹងហើយអ្នកចាត់ការគេក៏ប្រាប់ឲ្យពួកយើងស្ងាត់។"

ដោយឡែកនៅក្នុងរូបភាពនេះ គេឃើញ Park Seo Joon បានដើរជាមួយនឹងនារីម្នាក់ស្លៀកពាក់ខ្មៅ ប៉ុន្តែមិនទាន់មានការចេញមកបញ្ជាក់ណាមួយទាក់ទងនឹងព័ត៌មានចចាមអារ៉ាមនេះទេ៕  

រូបភាព​​អ្នកគាំទ្រ​​​ថតបាន
Lauren Tsai 
Lauren Tsai 
Park Seo Joon 
Park Seo Joon 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]