អាមេរិក៖ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយផ្ទះរបស់តារាចម្រៀង Sean Kingston ជាម្ចាស់បទ "Beautiful Girls" ត្រូវបានប៉ូលិស SWAT ចូលទៅឆែកឆេរនាថ្ងៃទី២៣ ខែឩសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល (ម៉ោងនៅអាមេរិក)។
អាជ្ញាធរប៉ូលិសប្រចាំរដ្ឋ ហ្វ្លរីដាភាគខាងត្បូង បានបញ្ជាក់ថា ប៉ូលិសបានចូលទៅចាប់ខ្លួនម្ដាយរបស់តារាចម្រៀងប្រុសរូបនេះនៅឯផ្ទះក្នុងរដ្ឋ ហ្វ្លរីដា ពាក់ព័ន្ធនឹងករណីឆបោក។
រូបភាពជាច្រើនសន្លឹកដែលថតបាននោះ គឺប៉ូលិសបានសម្រុកចូលទៅក្នុងផ្ទះវីឡាដ៏ធំរបស់តារាចម្រៀងប្រុសរូបនេះតែម្ដងប៉ុន្តែគេមិនដឹងថា តារាចម្រៀងប្រុសរូបនេះនៅផ្ទះ អំឡុងពេលប៉ូលិសចាប់ខ្លួនម្ដាយដែលមានអាយុ៦១ឆ្នាំរបស់គេនោះឡើយ។
បន្ទាប់ពីនោះ Sean Kingston បានចេញមកបញ្ជាក់ថាទាំងរូបគេនិងម្ដាយគ្មានគ្រោះថ្នាក់អ្វីទេ និងកំពុងឲ្យមេធាវីដំណើរការរឿងក្ដីមួយនេះ និងសុំឲ្យអ្នកគាំទ្រកុំមានការព្រួយបារម្ភ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]