អាមេរិក៖ តាំងពីប្រកាសថាមានទំនាក់ទំនងស្នេហាជាផ្លូវការតាំងពីឆ្នាំ ២០២១ មក តារាប្រុស Tom Holland និងតារាស្រី Zendaya ពិតជាផ្អែមល្ហែមខ្លាំង បើទោះបីជាអ្នកទាំងពីរពុំសូវបានចេញមកដើរលេងជាមួយគ្នាក្ដី។

តារាប្រុស Tom Holland និងតារាស្រី Zendaya 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែនាយប់ថ្ងៃទី២៣ខែឧសភាកន្លងទៅនេះ តារាសម្ដែងស្រីប្រុសរឿង "Spider Man: Home Coming" នេះត្រូវបានប្រទះឃើញថាបានដឹកដៃគ្នាចេញដើរយ៉ាងផ្អែមល្ហែម ដោយពួកគេបានចាកចេញពីរោងល្ខោនមួយ ដែល Tom បានចូលរួមសម្ដែងក្នុងល្ខោនរឿង "Romeo and Juliet"។

នៅក្នុងរូបភាពនេះ គេឃើញថា Tom Holland ស្លៀកពាក់ធម្មតាដោយពាក់ពាវដៃវែងមូរដៃពណ៌ខ្មៅនិងខោសាច់ក្រណាត់ពណ៌ខ្មៅ ជាមួយ Zendaya ដែលស្លៀករ៉ូបកអក្សរ V ដៃវែងរាងប៉ោងស្មាពណ៌ខ្មៅ សម្រុងលុបកជើងផងដែរ។

អ្នកទាំងពីរបានញញិមដាក់អ្នកថតរូប និងមើលទៅពិតជាស្និទ្ធស្នាល ព្រោះ Tom បានកាន់ដៃ Zendaya យ៉ាងជាប់។ គួរបញ្ជាក់ផងដែរថា Tom Holland និង Zendaya ស្គាល់គ្នាតាមរយៈការសម្ដែងរឿង "Spider Man: Home Coming" កាលពីឆ្នាំ២០១៧មកម៉្លេះ៕  

តារាប្រុស Tom Holland និងតារាស្រី Zendaya 
តារាប្រុស Tom Holland និងតារាស្រី Zendaya 
តារាប្រុស Tom Holland និងតារាស្រី Zendaya 
តារាប្រុស Tom Holland និងតារាស្រី Zendaya 
រូបភាព​​​ថ្មីរបស់តារាប្រុស Tom Holland និងតារាស្រី Zendaya 
រូបភាព​​​ថ្មីរបស់តារាប្រុស Tom Holland និងតារាស្រី Zendaya 

ប្រភព៖: eonline

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]