កម្សាន្ត៖ តារាសម្ដែងស្រី Barbie Hsu បានធ្វើការឆ្លើយតប ទៅនឹងព័ត៌មានដែល អតីតម្ដាយក្មេក ថាចៅប្រុសរបស់ខ្លួន ដែលជាកូនរបស់ តារាស្រីរូបនេះ ត្រូវបានបណ្ដេញចេញពីសាលា។
នៅថ្ងៃទី ២៣ ឧសភាកន្លងទៅនេះ តារាសម្ដែងស្រី Barbie Hsu បាននិយាយថា នាងបានផ្ទេរសាលារៀនរបស់កូនហើយ ព្រមទាំងលើកឡើងថា កូនរបស់នាងកំពុងសម្របខ្លួនទៅនឹងបរិយាកាសថ្មី។ តារាស្រីរូបនេះ ក៏បានដាក់ពាក្យប្តឹងទៅតុលាការអ៊ីនធឺណេតទីក្រុងប៉េកាំង ដើម្បីឱ្យមានដីកា រារាំង ដើម្បីការពារអតីតម្តាយក្មេករបស់នាងពីការបន្ត «វាយប្រហារ» នាង និងកូនរបស់នាង។
កាលពីមុននេះ អតីតម្ដាយក្មេក ដែលជា ម្តាយលោក Wang Xiaofei បានធ្វើការ Live ថា ចៅប្រុសរបស់ខ្លួន ត្រូវបានបណ្ដេញចេញពីសាលា ដោយសារតែមិនទៅសាលា បានទៅសាលារៀនប៉ុន្តែមិនបានធ្វើកិច្ចការផ្ទះ។ ហើយអ្នកស្រីបាន អះអាងថា អតីតកូនប្រសាស្រី រវល់ខ្លាំង បារម្ភរឿងរៀបការថ្មី ធ្វេសប្រហែសមិនមើលថែចៅ នាំឲ្យកូនរៀនខ្សោយ ។
មិនត្រឹមតែប៉ុណ្ណោះ លោក Wang Xiaofei ក៏បានឆ្លើយតប កាលពីថ្ងៃទី២៣ ឧសភា តាមរយៈការLiveថា កូនរបស់លោកបានផ្ទេរទៅសាលាដែលសមរម្យជាង មិនមែនបោះបង់ការសិក្សានោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]