កម្សាន្ត៖ ខណៈកំពុងតែល្បីឡើងវិញនៅករណី Burning Sun ដែល Seungri គឺជាអតីតឧក្រិដ្ឋជនពាក់ព័ន្ធច្រើនករណីជាងគេ ដោយលោកបានជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះកាលពីឆ្នាំ២០២២កន្លងមកនេះ។ បច្ចុប្បន្ន រូបលោក បានមានសេរីភាព ដើរលេងសប្បាយហ៉ឺហា និង ថែមទាំងជាអ្នកធ្វើជំនួញម្នាក់ផងដែរ។
ដោយឡែក មហាជនមិនទាន់អាចបំភ្លេចបាននូវទង្វើដ៏កខ្វក់របស់ Seungri នៅឡើយនោះទេ ស្របពេលវីដេអូឯកសាររបស់ BBC បានទម្លាយនូវ សកម្មភាពដ៏គួរឲ្យស្អប់របស់គេ។ ថ្មីៗនេះ តាមប្រភពពីកូរ៉េបានឲ្យដឹងថា Seungri ត្រៀមបេីក club នៅកម្ពុជា។
តាមប្រភពជិតស្និទ្ធគាត់បានបញ្ចប់ការធានាការវិនិយោគឱ្យក្លឹបរួចហើយ ។ នេះជាការលើកទីពីររបស់ Seungri ជាមួយនឹងឧស្សាហកម្មនេះ ពីមុន Seungri បានបើកក្លឹបមួយដែលមានឈ្មោះថា " Burning Sun " ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ ដូចជាពេស្យាចារ និងការប្រើប្រាស់គ្រឿងញៀន"ករណី Burning Sun កំពុងតែគេលេីកយកមកនិយាយសារជាថ្មីដោយសារតែ BBC បញ្ចេញ documentary ទាក់ទងរឿងមួយនេះ ពេលនេះចេញពត៌មានមួយនេះទៀត។
មិនតែប៉ុណ្នោះ អតីតសមាជិកក្រុម BigBang រូបនេះ ថែមទាំងបានមកលេងក្លឹបកម្សាន្តមួយនូវក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ ហើយហ៊ានបោះសម្ដីថា គេនឹងនាំ G-Dragon មកស្រុកខ្មែរឲ្យបានទៀតផង ដែលកាលនោះ ធ្វើឲ្យផ្ទុះការជជែកពេញបណ្ដាញសង្គមខ្មែរធ្លាយដល់បរទេស។
លើសពីនោះ គេឃើញមហាជនខ្មែរមួយចំនួនមានការត្រេកអរ និង ស្វាគមន៍ អតីតឧក្រិដ្ឋជននេះ យ៉ាងកក់ក្ដៅទៀតផង ហើយកាលនោះ ក៏មានតារារ៉េបខ្មែរគឺលោក ជី ដេវីត បានទៅស្វាគមន៍ហើយក៏ច្រៀងចម្រៀងជាមួយគ្នាយ៉ាងសប្បាយរីករាយ៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]