ស្រូវ ពោត សណ្តែក នឹងទទួលបានទិន្នផលល្អនៅឆ្នាំនេះ។ នេះបើយោងតាមការផ្សងប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល
ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវប្រារព្ធជារៀងរាល់ឆ្នាំនៅខែពិសាខ ដែលជាព្រះរាជពិធីដ៏សំខាន់មួយនៃពិធីបុណ្យទ្វារទសមាស។ព្រះរាជពិធីប្រពៃណីនេះធ្វើឡើងក្នុងគោលបំណងផ្សងប្រផ្នូលទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។
ជាលទ្ធផលនៃការផ្សង ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូបបីជុំ គោឧសភរាជ ត្រូវបានលែងឱ្យទៅបរិភោគអាហារទាំង ប្រាំពីរមុខខាងលើ។ ក្នុងចំណោមអាហារទាំងប្រាំពីរ មុខនេះ មានអាហារចំនួនបីមុខ ដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។
តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំងបីមុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]