កូរ៉េខាងត្បូង៖ នៅថ្ងៃទី 24 ខែឧសភា នៅក្នុងកម្មវិធី 'ZIP Daesung' ដែលលោកជា សមាជិកក្រុម Big Bang បានទៅភោជនីយដ្ឋាន ស៊ូស៊ី ដែលពេញនិយមបំផុតរបស់គាត់នៅអូសាកា ហើយបានចំណាយពេលឆ្លើយសំណួរដែលបានផ្ញើដោយអ្នកគាំទ្រនៅក្នុងឆានេល YouTube របស់ខ្លួន។

 Big Bang
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានសំណួរមួយបានសួរថា តើមានរឿងអ្វីកើតឡើងចំពោះក្រុម Big Bang? ដោយចម្លើយរបស់ Daesung ​បាន​ឆ្លើយ​ថា “ ស្ថានភាព​ឥឡូវនេះ ដូចអ្វីដែលបានឃើញស្រាប់ហើយ ​ប៉ុន្តែ​អ្នក​មិន​ដឹងទេ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត​។​"

លោកបានបន្ដទៀតថា" ខ្ញុំ​មិន​អាច​និយាយ​បាន​ច្បាស់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ។ ចំពោះ ​រឿង​នេះ មិនមែនជាំគំនិត​របស់​សមាជិក Big Bang ផ្សេង​ទៀតទេ ទាំង​នេះ​គឺ​ជា​គំនិត​របស់​ខ្ញុំ​តែ​ម្នាក់​ឯង ប៉ុន្តែ​សម្រាប់​ពេល​នេះ ខ្ញុំ​គិត​ថា យើង​ម្នាក់ៗ​នឹង​បន្ត​ផ្សព្វផ្សាយ​តាម​វិធី​ដែល​យើង​អាច​ធ្វើ​បាន។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ទោល ហើយ​បន្ទាប់​មក ពេល​ខ្លះ​នៅ​ពេល​អនាគត​ដ៏​ខ្លី ប្រហែល​ជា​មាន​ពេល​ដែល​យើង​អាច​សម្តែង​រួម​គ្នា​នៅ​លើ​ឆាក​តែ​មួយ​ម្តង​ទៀត។"

 Big Bang

សំណួរមួយទៀតដែលអ្នកគាំទ្រជាច្រើនចង់ដឹងចម្លើយគឺ "តើនឹងមានការត្រលប់មកវិញរបស់ Big Bang ដែរឬទេ?"។ ជាការឆ្លើយតប Daesung បាននិយាយថា "ខ្ញុំពិតជាមិនប្រាកដថានឹងមានអ្វីកើតឡើងនោះទេ។ វាអាចថាយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នចំពោះរឿងនេះ។ ប៉ុន្តែនៅពេលនេះ យើងមិនបាននិយាយអំពីការត្រលប់មកវិញនូវ Big Bang នោះទេ។ វាមិនដូចជាពួកយើងបានបោះប្រធានបទនេះមួយឡែកទេ ដូចជាវាមិនដែលកើតឡើង ហើយក៏មិនដូចដែលយើងមិនធ្លាប់និយាយអំពីអនាគតរបស់ Big Bang ដែរ។ 

Daesung 

បន្ទាប់មក នៅពេលដែលផលិតករបានកត់សម្គាល់ថាអ្នកគាំទ្រជាច្រើនរំពឹងថានឹងឃើញក្រុម Big Bang មានការប្រគុំតន្ត្រីក្នុងពេលឆាប់ៗនេះ Daesung បានឆ្លើយតបដោយត្រង់ថា "ទេ មិនមានគម្រោងរៀបចំការប្រគុំតន្ត្រី Big Bang ទេ" ៕

ប្រភព៖ allkpop

Daesung 
Daesung 
Daesung 
Daesung 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]