កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៦ខែឧសភា កន្លងទៅនេះ Ryewook ដែលជាសមាជិកម្នាក់របស់ក្រុម Super Junior បានរៀបចំពិធីមង្គលការយ៉ាងអធឹកអធម ជាមួយនឹង Ari ដែកជាអតីតតារាចម្រៀងស្រីនៅក្រុម TAHITI ។

ក្នុងនោះដែរ គេបានឃើញ Ryewook ពិតជាពោរពេញដោយស្នាមញញិម បណ្ដើរកូនក្រមុំយ៉ាងស្រស់ស្អាត ខណៈដែលការតុបតែងក្នុងពិធីគឺពោរពេញដោយដើមឈើ និងផ្កា មើលទៅដូចនៅក្នុងសួនច្បារដ៏ធំមួយអ៊ីចឹង។
អ្វីដែលកាន់តែពិសេសនោះគឺ សមាជិកក្រុម Super Junior ទាំងអស់សរុប១៥នាក់ សុទ្ធតែបានមកចូលរួមពិធីមង្គលការរបស់ Ryewook ទាំងអស់ នោះគឺបូកបញ្ចូលទាំងអតីតសមាជិកគឺ Kangin, Kibum និង Hangeng ផងដែរ ដែលធ្វើឲ្យ ELFs ដែលជាឈ្មោះអ្នកគាំទ្ររបស់ Super Junior មានការរំភើបជាខ្លាំង។ លើសពីនេះទៅទៀត ពួកគេក៏បានសម្ដែងបទ "Sorry Sorry" ដ៏ល្បីផងដែរ៕







SUPER JUNIOR - SORRY SORRY #RyeowookAriHappilyEverAfter #려욱아_사랑해 #려욱 #Ryeowook @9ryeong9 pic.twitter.com/4uYSjz4nN8
— MC_KYU88 ℝ𝕒𝕚𝕟 𝕒𝕟𝕕 𝕤𝕒𝕝𝕥 (@MCKYU88) May 26, 2024
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com