ម៉ូណាកូ៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តជីវិតរស់នៅដ៏ឆើតឆាយនិងហៃសូរបស់នាង និងបានបើកបង្ហាញឲ្យអ្នកគាំទ្របានឃើញជារឿយៗ ថាពេលនេះនាងហាក់មានសេរីភាពជាងមុន ក្រោយចាកចេញពីផលិតកម្ម YG Entertainment ។

ថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ក្រោយបង្ហោះរូបថតកំពុងឈរកាច់រាងនៅលើទូក Yatch ទំនើប នៅឯប្រទេសម៉ូណាកូ ដោយបានសរសេរថា "Pit Stop in Monaco MC" ដែលបានទទួលការចុច Like និង បញ្ចេញមតិជាច្រើនពីអ្នកគាំទ្រ។

អ្វីដែលគេកត់សម្គាល់នោះគឺ Lisa ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌មាស បែបដាច់ពីគ្នា ដោយអាវជាប្រភេទដៃវែង ខ្លីបង្អួចពោះរាបស្មើ និងសំពត់ខ្លី ដែលធ្វើឡើងជាពិសេសសម្រាប់នាង ព្រមជាមួយការតុបតែងមុខបែបស៊ិចស៊ី និងភ្នែកផាត់បែប Smoky Eyes ទៀតផង។

ក្រោយបង្ហោះរូបភាពនោះមក Lisa ទទួលបានការសរសើរថានាងពិតជាស្រស់ស្អាតខ្លាំងដូចទេពធីតា និងមានបង្កប់ភាពស៊ិចស៊ីទាក់ទាញផងដែរ៕



LISAAAAAAAAAAAAAAA OMG THIS WOMAN IS SEXY SEXY SEXYYYYYYYY!! #LALISA #LISA #LILIES @wearelloud
— cleo 🕷️ (@lalalisiousm) May 26, 2024
pic.twitter.com/8zE4iyIuo6
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]