បរទេស៖ តារាចម្រៀងរ៉េប Nicki Minaj ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន ពេលចាកចេញពីទីក្រុង Amsterdam ពីបទសង្ស័យមានកញ្ឆានៅក្នុងវ៉ាលីរបស់នាង ដែលជាឧប្បត្តិហេតុ បណ្តាលឱ្យការប្រគុំតន្ត្រីនៅចក្រភពអង់គ្លេសរបស់នាង នៅយប់ថ្ងៃសៅរ៍ត្រូវបានពន្យារពេល នៅនាទីចុងក្រោយ។
តាមរយៈប្រភពព័ត៌មាន តារារ៉េបរូបនេះ បានធ្វើការLive ពីហេតុការណ៍នេះ នៅលើ Instagram កាលពីថ្ងៃទី ២៥ ខែឧសភា រួមទាំងកន្លែងកើតហេតុដែលនាងត្រូវបានគេនាំទៅក្នុងរថយន្តប៉ូលិស។ ក្នុងនោះដែរ Nicki បានប្រាប់ប៉ូលិសថា៖
នៅពេលដែលប៉ូលីស បាននិយាយថា Nicki ត្រូវទៅស្ថានីយ៍ប៉ូលីស នាងបានសួរថា តើនាងត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មអ្វី។ តារារ៉េបស្រីវ័យ ៤១ ឆ្នាំរូបនេះ ក៏មានការព្រួយបារម្ភផងដែរថា ការប្រគុំតន្ត្រី Manchester របស់នាង អាចរងផលប៉ះពាល់ ប៉ុន្តែមន្ត្រីប៉ូលិសបានធានានាង ថាពួកគេនឹងព្យាយាមនាំនាងទៅទីនោះទាន់ពេលវេលា។
បន្ទាប់មក Nicki Minaj ត្រូវបានគេសុំឱ្យឈប់ថត ហើយឡើងឡានទៅកាន់ប៉ុស្តិ៍ប៉ូលិស។ ទោះបីជា មិនច្បាស់ថា មានអ្វីកើតឡើងនៅទីនោះក៏ដោយ ក៏តារារ៉េបរូបនេះ មិនអាចបង្ហាញវាទាន់ពេលដែរ។ អ្នករៀបចំកម្មវិធី Manchester Co-Op Live បានប្រកាសលុបចោលព្រឹត្តិការណ៍នេះ ខណៈដែលអ្នកទស្សនារាប់ពាន់នាក់ មានវត្តមាន។ អ្នកគាំទ្ររង់ចាំ Nicki ជាច្រើនម៉ោងដោយអត់ធ្មត់ ហើយបានចាកចេញដោយការខកចិត្ត បន្ទាប់ពីកម្មវិធីមិនអាចប្រព្រឹត្តទៅបាន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]