កម្សាន្ត៖ កាលពីថ្មីៗនេះ DJ SODA ដែលជាតារាកូរ៉េដ៏ល្បីល្បាញម្នាក់ បានតុបតែងខ្លួនជាអប្សរាខ្មែរ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។ គួរបញ្ជាក់ដែរថា តារាស្រីរូបនេះ បានហោះពីប្រទេសកូរ៉េ និង តែងខ្លួនក្នុងឈុតអប្សរាបែបនេះ ដើម្បីមកគាំទ្រ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក្នុងថ្ងៃសម្ភោធចម្រៀងបទ ទេវរាជ ដែលនាងគឺជាមិត្តស្និតស្នាលនឹងគ្នា។

DJ SODA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលសម្រស់ DJ SODA នៅក្នុងឈុតសម្លៀកបំពាក់នេះវិញ រូបនាងបានគ្រងឈុតអប្សរាយ៉ាងសមរម្យ និង បានធ្វើម៉ូតសក់ពាក់គ្រឿងប្រដាប់ជានារីអប្សរាអង្គរខ្មែរ។ មិនតែប៉ុណ្នោះ តារាស្រីរូបនេះ បានបង្ហាញនូវក្ដីស្រឡាញ់ចំពោះវប្បធម៌ខ្មែរ និង តែងតែមកទស្សនាប្រទេសកម្ពុជាជាញឹកញយ។

DJ SODA និង ទេព បូព្រឹក្ស

ជាមួយគ្នានេះ រូបនាងបានបង្ហោះរូបភាពអមជាមួយសារបង្ហាញការគាំទ្រទៅកាន់ ទេព បូព្រឹក្ស ថា" អបអរសាទរការចេញ MV ថ្មីរបស់ ទេព បូព្រឹក្ស! ខ្ញុំសង្ឃឹមថាតន្ត្រីរបស់អ្នកនាំមកនូវសេចក្តីអំណរ និងការបំផុសគំនិតដល់មនុស្សជាច្រើន។ សូមជូនពរឱ្យអ្នកទទួលបានជោគជ័យគ្មានទីបញ្ចប់ ហើយទន្ទឹងរង់ចាំស្តាប់បទដ៏អស្ចារ្យជាច្រើនទៀតពីអ្នក! "។

ប្រភព៖ DJ SODA 

  DJ SODA
  DJ SODA
  DJ SODA
  DJ SODA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]