ម៉ូណាកូ៖ Lisa ដែលជាតារាចម្រៀងល្បីឈ្មោះប្រចាំក្រុមចម្រៀងនារី BLACKPINK គឺជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងវិស័យតន្ត្រី ហើយរាល់សកម្មភាពរបស់នាងមិនថាក្រោយឆាក ឬនៅលើឆាកតន្ត្រី គឺសុទ្ធតែទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រទាំងអស់។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះកាលពីយប់ថ្ងៃទី២៦ខែឧសភាកន្លងទៅ Lisa បានស្លៀកឈុតពណ៌មាសភ្លឺផ្លេកយ៉ាងស្រស់ស្អាត មានអាវនិងសំពត់ដាច់ចេញពីគ្នា មកចូលរួមពិធីជប់លៀងនៅលើទូកទំនើប Yatch នៅឯម៉ូណាកូ ដែលជាកម្មវិធីជប់លៀងរៀបចំឡើង ដោយក្រុមហ៊ុន TAG Heuer ដែលមានលោក Frederic Arnault ចូលរួម ដែលគេជាបុរសដែលសង្ស័យថាជាមិត្តប្រុសរបស់នាងផងដែរ។

 Lisa នៅម៉ូណាកូ 
 Lisa នៅម៉ូណាកូ 

ក្នុងនោះ Lisa ពិតជាសប្បាយរីករាយដោយបានឈរជជែកជាមួយមនុស្សជាច្រើន ហើយក្នុងវីដេអូមួយដែលត្រូវបានចែកចាយនោះ គេឃើញថា Lisa ហាក់ឈរចាំនិងរកមើល Frederic ហើយ Frederic ក៏ប្រញាប់ដើរមកជិតមុននឹងអ្នកទាំងអស់គ្នារាក់ទាក់អ្នកមកចូលរួម មើលទៅពិតជាគូស្នេហ៍ដ៏ផ្អែមល្ហែម៕  

 Lisa និង Frederic
 Lisa និង Frederic
 Lisa និង Frederic នៅម៉ូណាកូ
 Lisa និង Frederic នៅម៉ូណាកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]