យល់ដឹង ៖ ថ្ងៃនេះ យើងនឹងមកនិយាយអំពី ចំណុចតូចៗមួយចំនួន ដែលធ្វើឱ្យមនុស្សស្រីមានភាពលេចធ្លោ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ ជាការពិតណាស់ នារីដ៏មានគុណភាព វាមិនមែននៅលើតួលេខនៃអាយុរបស់នាងឡើយ ប៉ុន្តែវាស្ថិតនៅលើ គុណសម្បត្តិពិសេសៗរបស់នាង ដែលមានដូចជា ការដើរទៅមុខប្រកបដោយទំនុកចិត្ត ដល់ការចែករំលែកស្នាមញញឹមដ៏ពិតប្រាកដ ភាពសាមញ្ញៗដែលមើលយ៉ាងណាក៏មិនជិនណាយ។
តោះមកស្វែងយល់ទាំងអស់គ្នា នូវចំណុចតូចៗខាងក្រោមនេះ ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. បង្ហាញខ្លួនដោយមានទំនុកចិត្ត
មិនថាអ្នកអាយុប៉ុន្មានទេ ទំនុកចិត្តគឺមេដែកដែលទាញយកចំណាប់អារម្មណ៍ពីមនុស្សម្នាជុំវិញខ្លួនអ្នក។ ជាពិសេសបុរសៗនឹងកត់សម្គាល់ជានិច្ច នៅពេលដែលស្ត្រីដើរទៅមុខ ដោយភាពជឿជាក់ លើកក្បាលរបស់នាងឱ្យខ្ពស់ ដោយបង្ហាញពីទំនុកចិត្តលើខ្លួនឯង មុននឹងចេញមកខាងក្រៅ។ ស្នាមញញឹមពិតប្រាកដ និងឥរិយាបថប្រកបដោយផាសុកភាព អាចនិយាយបានច្រើន ធ្វើឱ្យអ្នក កាន់តែលេចធ្លោនៅក្នុងហ្វូងមនុស្សម្នា។
២. មានភាពឆើតឆាយ ដែលមិនចេះចាស់គម្រិល
ទោះបីជាស្ទីលសម្លៀកបំពាក់ខ្លះ ឬគ្រឿងអលង្ការខ្លះ មើលទៅជាម៉ូតបែបចំណាស់ ប៉ុន្តែបើនាងចេះយកវាមកផ្សំគ្នា ប្រកបដោយសិល្បៈ នោះជាការបង្កើតភាពទាន់សម័យ ដែលតែងតែទាក់ទាញភ្នែកគេឯងជុំវិញខ្លួន។
៣. មានថាមពលវិជ្ជមាន
អាយុមិនពាក់ព័ន្ធនឹងអារម្មណ៍វិជ្ជមាន ដែលអ្នកនឹងបញ្ចេញមកខាងក្រៅនោះទេ។ បុរសត្រូវបានទាក់ទាញដោយធម្មជាតិចំពោះស្ត្រីដែលបញ្ចេញនូវភាពវិជ្ជមាន និងភាពរីករាយច្រើន។ អាកប្បកិរិយាដ៏កក់ក្តៅ និងរួសរាយរាក់ទាក់អាចបន្សល់ទុកនូវចំណាប់អារម្មណ៍ ដ៏យូរអង្វែង ធ្វើឱ្យអ្នកក្លាយជា នរណាម្នាក់ដែលគេចង់នៅក្បែរ ដោយមិនគិតពីលេខនៅលើនំខួបកំណើតរបស់អ្នកឡើយ។

៤. មានស្នាមញញឹមដ៏ពិតប្រាកដ
ស្នាមញញឹមពិតប្រាកដ គឺជាភាសាសកល ដែលបង្ហាញពីភាពស្រស់ស្អាត និងទាក់ទាញរបស់មនុស្ស។ បុរសតែងតែកត់សម្គាល់នៅពេលដែលស្ត្រីញញឹម ព្រោះវាមិនត្រឹមតែបំភ្លឺមុខរបស់នាងប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសនៃការស្វាគមន៍ទៀតផង។ វាជាវិធីសាមញ្ញ ប៉ុន្តែមានឥទ្ធិពល ដើម្បីទុកសញ្ញាវិជ្ជមានដល់អ្នកដែលនៅជុំវិញអ្នក។
៥. មានចំណង់ចំណូលចិត្ត និងគោលបំណងផ្ទាល់ខ្លួន
មិនថាអាយុប៉ុន្មានទេ ការមានចំណង់ចំណូលចិត្ត ឬគោលបំណងផ្ទាល់ខ្លួន គឺមានភាពទាក់ទាញ យ៉ាងមិនគួរឱ្យជឿ។ បុរសៗជាច្រើន លង់ស្នេហ៍នឹងនារីម្នាក់ដែល មានគោលដៅក្នុងជីវិត ហើយបន្តការចាប់អារម្មណ៍លើគោលដៅនោះ ដោយភាពរីករាយ។ មិនថាជាអាជីពការងារ ចំណង់ចំណូលចិត្ត ឬក៏ដោយ ដែលអ្នកជឿជាក់លើ ឲ្យតែវាជាការបង្ហាញចំណង់ចំណូលចិត្តរបស់អ្នក វានឹងបន្ថែមភាពទាក់ទាញដល់បុគ្គលិកលក្ខណៈរបស់អ្នក។

៦. មានភាពរីករាយ និងការលេងសើចបង្កប់នៅខាងក្នុង
អាយុមិនគួរជាចំនុចបង្អាក់ស្មារតីលេងសើចរបស់អ្នកឡើយ។ បុរសឱ្យតម្លៃមនុស្សស្រីដែលចេះសប្បាយ ចេះសើច និងរីករាយក្នុងជីវិតប្រចាំថ្ងៃរបស់នាង។ មិនថាវាជាការចែករំលែករឿងកំប្លែង ការចូលរួមក្នុងពាក្យចចាមអារ៉ាម ឬគ្រាន់តែអាកប្បកិរិយាលេងសើចតិចតួច វាបានបន្ថែមនូវភាពទាក់ទាញដ៏រីករាយ ដែលពិបាកនឹងមើលរំលង។
៧. ជាមនុស្សដែលមានការចង់ដឹងចង់ឃើញ ពីអ្វីៗដែលបង្កើនបញ្ញា
បុរសជាច្រើន ត្រូវបានទាក់ទាញដោយស្ត្រីដែលបង្ហាញការចង់ដឹងចង់ឃើញ ទាក់ទងនឹងផ្នែកបញ្ញា មិនថាពួកគេអាយុប៉ុន្មាននោះទេ។ រក្សាព័ត៌មានដែលទទួលបាន បញ្ចេញគំនិតរបស់អ្នក និងចូលរួមក្នុងការពិភាក្សា ដែលប្រកបដោយអត្ថន័យ សកម្មភាពទាំងនេះ គឺជាគុណសម្បត្តិមួយ ក្នុងនាមជានារីដ៏មានមន្តស្នេហ៍។

៨. មានភាពកក់ក្តៅ ងាយនឹងរាប់អាន
មិនថាអាយុប៉ុន្មានទេ ភាពកក់ក្ដៅ និងភាពស្និទ្ធស្នាល គឺជាអ្វីដែលបុរសៗ តែងតែកត់សម្គាល់។ អាកប្បកិរិយារួសរាយរាក់ទាក់ ភាសាកាយវិការបើកចំហ និងការបង្ហាញការស្វាគមន៍ បង្កើតបរិយាកាសដែលទំនាក់ទំនងអាចរីកចម្រើន។ វាជាគុណសម្បត្តិ ដ៏មានឥទ្ធិពលដែលទាក់ទាញមនុស្សចូលចូលចិត្តអ្នក។
៩. រក្សាទម្លាប់មើលថែរក្សាខ្លួនឯង
ការថែរក្សាខ្លួនឯង មិនត្រូវមើលរំលងទេ។ បុរសពេញចិត្ត នៅពេលដែលស្ត្រីចំណាយពេលដើម្បីរក្សាទម្លាប់នៃការថែរក្សាខ្លួន ដោយបង្ហាញកម្រិតនៃការគោរពខ្លួនឯង។ មិនថាជាការរៀបចំ ម៉ូតសក់ ដែលបានតុបតែងយ៉ាងល្អ ក្រចកដៃដ៏ស្រស់ស្អាត ឬមើលទៅជាម៉ូតសាមញ្ញនោះទេ វាបង្ហាញពីអារម្មណ៍មោទនភាពចំពោះខ្លួនឯង។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]