បរទេស៖ តារា​ចម្រៀង លោក Justin Bieber ត្រូវ​បាន​គេ​ឃើញ​ ចេញមកបណ្ដើរ ​ភរិយា Hailey យ៉ាងរីករាយ ពេល​កំពុង​ដើរ​ទិញ​ឥវ៉ាន់ ​ក្នុង​ទីក្រុង​តូក្យូ។

Justin Bieber និង​ភរិយា  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ The Sun គូស្វាមីភរិយាមួយគូនេះ ទើបតែធ្វើដំណើរទៅប្រទេសជប៉ុនកាលពីសប្តាហ៍មុន ខណៈដែលតារាចម្រៀង លោក Justin Bieber និង​ភរិយា ​ត្រូវ​បាន​គេ​ថត​រូប​ឱប​គ្នា​នៅ​តាម​ផ្លូវ។ អ្នក​ទាំង​ពីរ​មើល​ទៅ​មាន​ភាព​សប្បាយ​រីក​រាយ និង​សុខ​ស្រួល​ ពេល​ដើរ​ទិញ​ឥវ៉ាន់​ជុំវិញ​ទីក្រុង​តូក្យូ។ មាន​ពេល​មួយ Justin បាន​ឱប​ប្រពន្ធ​ពី​ក្រោយ ហើយ​អង្អែល​ក្បាលពោះ​នាង ទៀតផង។

Justin Bieber និង​ភរិយា  

ក្នុងនោះដែរ ក៏បានបង្ហាញពីស្ទាយ៍តុបតែងខ្លួនរបស់ Hailey ដែលបានពាក់​អាវ​ និង​ខោ​ខ្លី​ ដើម្បី​បង្ហាញ​ក្បាល​ពោះ​របស់​នាង ស្របពេលដែល Justin ក៏បានលេងស្ទាយ៍បែប​យុវវ័យ ។ នៅលើ Instagram លោក Justin Bieber ក៏បានបង្ហោះនូវពេលវេលាខ្លះៗ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលជាគោលដៅសំណព្វចិត្តរបស់លោក និងភរិយា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber 
Justin Bieber 
Justin Bieber 
Hailey
Hailey
Justin Bieber និង​ភរិយា  
Justin Bieber និង​ភរិយា  
Justin Bieber និង​ភរិយា
Justin Bieber និង​ភរិយា  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]