ម៉ូណាកូ៖ Cher គឺជាតារាចម្រៀងស្រីជើងចាស់ដ៏ល្បីឈ្មោះរបស់អាមេរិក ដែលមកទល់ពេលនេះលោកស្រីមានអាយុ៧៨ឆ្នាំហើយ ប៉ុន្តែទាំងការតុបតែងមុខនិងស្ទាយ៍នៃការតុបតែងខ្លួន គឺមើលទៅធ្វើឲ្យលោកស្រីនៅតែក្មេងជាងវ័យ។
ថ្មីៗនេះកាលពីថ្ងៃទី២៦ខែឧសភាកន្លងទៅ គេបានប្រទះឃើញលោកស្រីត្រូវគូស្នេហ៍លោក Alexander "AE" Edwards ដឹកដៃយ៉ាងផ្អែមល្ហែម នៅឯប្រទេសម៉ូណាកូ ដោយពួកគេមកដល់ប្រទេសនេះតាមរយៈការជិះឧទ្ធម្ភាគចក្រ។
តាមរយៈរូបភាពទាំងនេះ យើងឃើញថា Cher បានតុបតែងខ្លួនយ៉ាងស៊ីវិល័យគឺស្លៀករ៉ូបពណ៌ខ្មៅ មានរបៀបប៉ាក់និងអាវក្រៅពណ៌សលាយខ្មៅ ព្រមទាំងពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ហើយសក់លោកស្រីវិញគឺលេងស្ទាយ៍ប្រចាំខ្លួនគឺមូររួញ ខណៈគូស្នេហ៍របស់លោកស្រី ពាក់និងខោយឺតពណ៌ខ្មៅ ពាក់ពីលើដោយអាវស្បែកពណ៌ខ្មៅ ផងដែរ៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]