អាមេរិក៖ ទំនាក់ទំនងស្នេហារបស់តារាបង្ហាញម៉ូតស្រី Gigi Hadid និង លោក Bradley Coopers នៅតែបន្តភាពផ្អែមល្ហែម បើទោះបីជាអ្នកទាំងពីរមានវ័យខុសគ្នាដល់ទៅ២០ឆ្នាំ ក៏ដោយ។
ជាក់ស្ដែង កាលពីពេលថ្មីៗទៅនេះ Gigi ត្រូវបានគេប្រទះឃើញមកចូលរួមការប្រគុំតន្ត្រី "BottleRock" នៅតំបន់ Napa រដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងគូស្នេហ៍ចំណាស់រូបនេះ ដោយពួកគេបានរាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។
ក្នុងវីដេអូដែលថតដោយអ្នកគាំទ្រនោះ គេបានឃើញ Gigi ស្លៀកខោពណ៌ខ្មៅនិងអាវដៃវែងពណ៌សព្រមជាមួយមួកកាតឹបពណ៌ផ្ទៃមេឃស្រាល មើលទៅពិតជាស្រស់ស្អាតខណៈលោក Bradley បានពាក់អាវយឺតពណ៌ស និងខោខ្មៅធម្មតា។
គួរបញ្ជាក់ផងដែរថា Gigi Hadid និង Bradley Coopers បានទាក់ទងគ្នានាអំឡុងខែតុលាឆ្នាំ២០២៣ និងបានចេញបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមជារឿយៗ ដោយកាលពីពេលថ្មីៗនេះ Gigi បាននាំគូស្នេហ៍ទៅចូលរួមការប្រគុំតន្ត្រី "The Eras Tour" របស់ Taylor Swift នៅឯទីក្រុងប៉ារីស ប្រទេសបារាំងទៀតផង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]