ឥណ្ឌា៖ យ៉ាងហោចណាស់ទារកទើបនឹងកើត ៦ នាក់បានស្លាប់នៅក្នុងអគ្គីភ័យ ដែលបានឆាបឆេះនៅមន្ទីរពេទ្យកុមារក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃទី ២៥ ខែឧសភា បើយោងតាមការចេញផ្សាយ គេហទំព័រព័ត៌មាន NDTV បានរាយការណ៍។
ក្រុមពន្លត់អគ្គីភ័យរបស់ទីក្រុង Delhi បានប្រាប់ NDTV ថា វាត្រូវបានជូនដំណឹងដល់អគ្គីភ័យនៅមជ្ឈមណ្ឌលថែទាំទារកក្នុងតំបន់ Vivek Vihar នៅភាគខាងកើតនៃទីក្រុង នៅម៉ោង ១១ ៣២នាទីយប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែលបានបញ្ជាក់ទៀតថា ទារកទើបនឹងកើតចំនួន ១២ នាក់ត្រូវបានជួយសង្គ្រោះពីជាន់ទីមួយនៃអគារ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ East Delhi Advance NICU នេះបើយោងតាមកាសែត The Times of India ។
នៅក្នុងការបង្ហោះនៅលើ X ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Asian News International បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាលក្រុង Delhi លោក Saurabh Bharadwaj ដែលនិយាយថា ជាអកុសល ក្នុងហេតុការណ៍អគ្គីភ័យមួយនេះ ទារកទើបនឹងកើតចំនួន ៦ នាក់បានថប់ដង្ហើម ស្លាប់ ហើយម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ប្រភព៖ straitstimes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]