ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែ​ឧសភា តារាម្រៀង កញ្ញា អែនជែលឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការពោរពេញដោយភាពកក់ក្តៅ​ និងមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។

ជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញ​ខ្លួន​ក្នុង​ឈុតមង្គលការ បែបប្រពៃណី ធ្វើឲ្យមើលឃើញសម្រស់​បែប នារីខ្មែរ​​របស់នាងបានច្បាស់ ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា ​អាច​ដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ ភ្ញៀវកិត្តិយសដែលបានចូលរួម ក៏ដូចជាមហាជន ក៏ដូចជាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើបណ្ដាញសង្គម​ បានបង្ហាញពីអារម្មណ៍រំភើបជំនួស នាង និងស្វាមី ដែលបានរកឃើញក្ដីសុខ និងកសាងក្រុមគ្រួសារជាមួយគ្នាដ៏មានសុភមង្គលបែបនេះ។

ដូចប្រិយមិត្តបានដឹងហើយថា កញ្ញា អែនជែលឡា បានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីវ័យក្មេង ដែលមានឈ្មោះបោះសម្លេង ក្នុងឆ្នាំ ២០០០ជាង ដែលទទួលបានគាំទ្រជាខ្លាំង ជាមួយនឹងបទជាច្រើន មានដូចជា «ពេល​ជួបពេលឃ្លាតពិបាកដូចគ្នា» បទ «បង្ខំចិត្តបែក» ក៏ដូចជា «សុខចិត្តធ្វើមនុស្សល្ងង់» ដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អែនជែលឡា 
អែនជែលឡា 
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]