បារាំង៖ កាលពីថ្ងៃទី២២ខែឧសភា កន្លងទៅ តារាចម្រៀងនិងតារាសម្ដែងស្រី Im Yoona ឬយើងស្គាល់តាមរយៈការដើរតួអង្គជា "ចាង ស៊ីប៊ីយុ" ក្នុងរឿង "អូនជាបេះដូងបង" នោះ បានចូលរួមដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធីមហោស្រពភាពយន្តកាន ដែលធ្វើឡើងនៅទីក្រុងកាន ប្រទេសបារាំង។
នាងបានបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ដោយបានលើកសក់បួង ផាត់មុខស្រាល និងពាក់គ្រឿងអលង្ការម៉ាកយីហោ Qeelin ដែលនាងធ្វើជាអ្នកតំណាង។
ពិតណាស់ សម្រស់ដ៏ស្រស់ស្អាតនិងចែងចាំងរបស់នាង បានទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើន ដោយនាងបានឈរថតរូប និងបក់ដៃដាក់អ្នកគាំទ្រ ប៉ុន្តែគេសង្កេតឃើញថាមានហេតុការណ៍មួយបានកើតឡើងទាក់ទងនឹង ទង្វើសន្តិសុខស្រីម្នាក់ បានធ្វើមកលើនាង។
អំឡុងពេលនាងឡើងកាំជណ្ដើរដើម្បីថតរូបកាច់រាងនិងលេងស្ទាយ៍ឲ្យកាំមេរ៉ាថតរូបនោះ ស្រាប់តែមានសន្តិសុខស្រីម្នាក់ក្នុងកម្មវិធី បានយកដៃបាំងមិនឲ្យកាំមេរ៉ាថតរូបនាងបាន ខណៈដែលនាងបានព្យាយាមឈរថតរូប និងព្យាយាមឱ្យនាងចូលទៅខាងក្នុង ដែលធ្វើឲ្យមើលទៅរំខាននិងមិនសមរម្យនោះឡើយ។ Yoona ផ្ទាល់ក៏មានទឹកមុខរាងស្រពាប់ស្រពោនដែរ តែនាងមិនបានបញ្ចេញប្រតិកម្មអ្វីនោះឡើយ។
ក្នុងនោះ សន្តិសុខស្រីម្នាក់នោះក៏បានធ្វើដាក់ តារាផ្សេងទៀតដែលមានពណ៌សម្បុររាងស្រអែម ដូចជា Kelly Rowland និង Masiel Taveras ដែលធ្វើឲ្យមានការលើកឡើងថាសន្តិសុខស្រីម្នាក់នោះ បានរើសអើងពូជសាសន៍និងពណ៌សម្បុរ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]