ម៉ូណាកូ៖ ពិតណាស់ ទោះបីប្រកាសចាកចេញពីផលិតកម្ម YG Entertainment ហើយក្ដីក៏ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែទទួលបានការគាំទ្រក៏ដូចជាការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ព្រោះជីវិតរបស់នាងហាក់មានសេរីភាពជាងមុន។

Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមទៅនឹងការបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ LLOUD នោះ Lisa ក៏ត្រូវបានប្រទះឃើញជារឿយៗជាមួយនឹងលោក Frederic Arnault ជាកូនប្រុសរបស់មហាសេដ្ឋីអ្នកជំនួញស្ដុក Bernard Arnault ដោយនាងបានទៅបង្ហាញខ្លួននៅប្រទេសនាប៉ែកអឺរ៉ុបច្រើន ដូចជាចូលរួមពិធីជប់លៀងនានា។

Lisa 

ថ្មីៗនេះ នាងបានបង្ហោះរូបថតជាច្រើននៅលើទូក Yatch ដោយមកកម្សាន្តនៅម៉ូណាកូ ជាប្រទេសអ្នកមានខ្លាំង ក្នុងឱកាសនៃការរៀបចំកម្មវិធីប្រណាំងឡាន Formula 1 ផងដែរ ដែលយើងអាចឃើញថា ទោះស្លៀកពាក់សាមញ្ញមែន ក៏ Lisa ជះចំហាយនារីអភិជន ហើយរូប​​​ថតនីមួយៗ​​ដែលនាងបានបង្ហោះ​​​សុទ្ធ​​តែបង្ហាញពី​​ប្រណីតភាពនៃការរស់​​នៅរបស់នាង៕

រូបភាពរបស់ Lisa នៅម៉ូណាកូ
រូបភាពរបស់ Lisa នៅម៉ូណាកូ
រូបដែល Lisa បង្ហោះ
រូបដែល Lisa បង្ហោះ
រូបភាពរបស់ Lisa នៅម៉ូណាកូ
រូបភាពរបស់ Lisa នៅម៉ូណាកូ

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]