កូរ៉េខាងត្បូង៖ Suzy និង Park Bo Gum គឺជាតារាសម្ដែងស្រីប្រុសដែលមានសម្រស់ស្រស់ស្អាត និងស្រស់សង្ហាខ្លាំងណាស់ ហើយក៏មានទេពកោសល្យក្នុងការសម្ដែងដូចពិតៗ រហូតអ្នកគាំទ្របែងចែកពុំដាច់ថា ទំនាក់ទំនងអ្នកទាំងពីរ ពិតជាលើសពីមិត្តរួមការងារឬយ៉ាងណា។

 Suzy និង Park Bo Gum
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ Park Bo Gum និង Suzy ត្រូវបានប្រកាសថាពួកគេនឹងចូលរួមសម្ដែងក្នុងរឿង "Wonderland" ជារឿងភាគថ្មីជាតួអង្គឯកប្រុសនិងស្រី ដែលនឹងចាប់ផ្ដើមចាក់បញ្ចាំងនាថ្ងៃទី៥ខែមិថុនានេះហើយ។

Suzy និង Park Bo Gum  

យ៉ាងណាមិញ អ្នកគាំទ្របានសង្កេតឃើញថា តារាសម្ដែងប្រុសស្រីទាំងពីរនាក់ហាក់មានភាពស្និទ្ធស្នាលខ្លាំងលើសធម្មតា បន្ទាប់ពីឃើញរូបថតគូ ដែលពួកគេបានថតជាមួយគ្នា ដោយអ្នកគាំទ្រខ្លះបានបញ្ចេញមតិវែកញែកថា ពួកគេអាចនឹងលួចទាក់ទងគ្នាជាសម្ងាត់ អ្នកខ្លះក៏គិតថា អ្នកទាំងពីរគ្រាន់តែធ្វើខ្លួនស្និទ្ធស្នាលជាមួយគ្នា ដើម្បីផ្សព្វផ្សាយរឿងភាគថ្មីនេះឲ្យកាន់តែមានសន្ទុះនៃការគាំទ្រខ្លាំង៕  

រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  
រូបភាព​ Suzy និង Park Bo Gum  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]