កូរ៉េខាងត្បូង៖ តាំងពីចែកផ្លូវជាមួយផលិតកម្ម YG Entertainment មក Jisoo ដែលជាស្រីស្អាតប្រចាំក្រុមចម្រៀងនារី BLACKPINK បានប្រើប្រាស់ជីវិតដ៏មានសេរីភាព ហើយនាងក៏តែងតែបង្ហោះរូបភាពពីសកម្មភាពប្រចាំថ្ងៃឲ្យអ្នកគាំទ្របានដឹងបានឃើញផងដែរ។
កាលពីពេលថ្មីៗទៅនេះ Jisoo បានបង្ហោះរូបភាពនាងបានហាត់ប្រាណដោយធ្វើ Pilates ដែលជារបៀបហាត់ប្រាណដែលនាងចូលចិត្ត ដោយបង្ហាញឲ្យឃើញពីរូបរាងដ៏ស្រស់ស្អាតនិងស្រឡូនរបស់នាង។
ក្នុងរូបភាពចុងក្រោយនេះ Jisoo បានថតជាមួយនឹងឆ្មារបស់គ្រូបង្ហាត់ Pilates របស់នាងដោយពាក់អាវកីឡារឹបរាង និងបួងសក់ឡើង ហើយអ្វីដែលសំខាន់នោះគឺ ផ្ទៃមុខរបស់នាងគ្មានតុបតែងគ្រឿងសម្អាងនោះឡើយ។ ភ្លាមៗនោះ អ្នកគាំទ្របានចូលទៅបញ្ចេញមតិហូរហែថា Jisoo ពិតជាស្រស់ស្អាតដូចទេពធីតា និងមិនមែនស្អាតតែពេលផាត់មុខទេ ដែលទោះគ្មានគ្រឿងសម្អាងក៏សម្រស់នាងនៅតែលេចធ្លោ បែបធម្មជាតិ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]