បរទេស៖ អ្នកច្នៃម៉ូតដ៏ល្បី Vera Wang បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល បន្ទាប់ពីអ្នកស្រី បានបង្ហាញខ្លួនក្នុងឈុតហែលទឹកមួយឈុត ពណ៌ស និងបានចែករំលែករូបថតដ៏លេចធ្លោនេះ នៅលើ Instagram ។
កាលពីថ្មីៗនេះ អ្នកច្នៃម៉ូដវ័យ ៧៤ ឆ្នាំរូបនេះ មើលទៅ ពិតជាក្មេងជាងវ័យ នៅក្នុងរូបភាព ដែលបានបង្ហាញស្ទាយ៍ដ៏រស់រវើក ក្នុងឈុតហែលទឹកពណ៌ស បញ្ចេញរូបរាងតូចស្លីមស្អាត ក្រោមពន្លឺថ្ងៃ ដែលបានថតរូប នៅមាត់អាងទឹកជាច្រើន ពោរពេញដោយភាពទាក់ទាញ ។
ជាពិសេស Vera Wang ក៏បានអង្រួនចិត្តអ្នកគាំទ្រ ពេលលេងស្ទាយ៍ក្រវិលគ្រីស្តាល់ ដែលគួរឱ្យចាប់អារម្មណ៍ ដែលជួយលើកសម្រស់របស់អ្នកច្នៃម៉ូតរូបនេះ ឲ្យកាន់តែមានភាពស្រស់ស្អាត លេចធ្លោ ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]