តាមការប្រមូលទិន្នន័យនៃការស្វែងរកទីតាំងថ្ងៃរះស្អាតបំផុតជុំវិញពិភពលោករបស់ Mornings.co.uk កាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសកម្ពុជាឈរនៅលំដាប់លេខរៀងទី១ ជាកន្លែងមើលថ្ងៃរះដ៏ស្អាតបំផុត ក្នុងចំណោម ៧២ ប្រទេសនៅលើពិភពលោក។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្តថា តាមការស្រាវជ្រាវបានបង្ហាញទៀតថា ក្នុងចំណោម ៧២ ប្រទេស កម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ដែលមានប្រាសាទអង្គរវត្ត ក្នុងទឹកដីនៃខេត្តសៀមរាប សម្រាប់ទស្សនាព្រះអាទិត្យរះល្អបំផុតនៅលើពិភពលោក។ ដោយឡែក​​​បើរាប់​​​ប្រទេសនៅតំបន់​​អាស៊ីអាគ្នេយ៍​​វិញ គឺ ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី៤ ហើយប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា​ជាប់ចំណាត់ថ្នាក់ទី ៧៕

រូបភាព
រូបភាព

គួររំលឹកថា កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤​ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាព្រះអាទិត្យរះឡើងចំកំពូល​កណ្តាល​នៃប្រាសាទអង្គរវត្ត ឬសមរាត្រី ចំនួន ១០ ១៥៤ នាក់​ ក្នុងនោះភ្ញៀវបរទេសចំនួន ២​ ៥៧៥នាក់​ និងភ្ញៀវខ្មែរចំនួន​ ៧​ ៥៧៩នាក់​ ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]