កម្សាន្ត៖ ថ្មីៗនេះ គណនី Instagram ដែលជារបស់ ទារកតូច Kim Suho ជាកូនកូរ៉េកាត់ហ្វីលីពីន ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រោះទារកនេះ មានមុខមាត់ ស្រដៀងទៅនឹង V សមាជិក BTS។ គួរបញ្ជាក់ដែរថា គណនី ឈ្មោះ Kim Suho នេះ ត្រូវបានគ្រប់គ្រងដោយម្តាយរបស់គេ។
ជាមួយគ្នានេះដែរ ចំពោះរូបភាពរបស់ទារកតូចនេះ ត្រូវបាន អ្នកគាំទ្ររបស់ V មានការសង្ស័យ ដោយចោទប្រកាន់កូនរបស់នាងថាជាកូនលួចលាក់របស់ V ដែលនេះ មិនមែនជាការលេងសើចនោះទេ គឺពួកអ្នកគាំទ្រពិតជាមានកំហឹងពិតមែន។
មិនតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិលើរូបភាពរបស់ Suho និងផ្ញើសារទៅកាន់ម្តាយរបស់ Suho ដោយទាមទារឱ្យនាងប្រាប់ការពិត និងគំរាមរាយការណ៍នាងទៅ BigHit ដែលជាផលិតកម្មរបស់ BTS ទៀតផង។ ជាការឆ្លើយតប ម្តាយរបស់ Suho បានបង្ហោះរូបភាពកុមារភាពរបស់ស្វាមីរបស់នាង (ឪពុករបស់ Suho) ដែលបង្ហាញពីភាពស្រដៀងគ្នារបស់ពួកគេ ហើយបានស្នើសុំឱ្យអ្នកគាំទ្រឈប់យាយីនាង និងកូនរបស់នាង។
ទន្ទឹមនឹងនេះ អ្នកគាំទ្រ BTS ជាច្រើនកំពុងបង្ហាញការគាំទ្ររបស់ពួកគេចំពោះ Suho តាមរយៈការបង្ហោះមតិវិជ្ជមានលើការបង្ហោះរបស់គាត់ និងការពារប្រឆាំងនឹងអ្នកគាំទ្រដែលខឹងសម្បារ៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]