ភ្នំពេញ៖ ភាពស្រពេចស្រពិលរបស់តារាសម្ដែង និងជាពិធីការិនី យ៉ែម ស្រីពេជ្រ ជាមួយ ពូណុយ ដែលល្បីពេញហ្វេសប៊ុក ជាមួយដំណឹង ថាអ្នកទាំងពីរ​នឹងចូលរោងការ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម មានការចង់ដឹងថាជាខ្លាំង ថារឿងនេះ ជារឿង Prank ឬក៏ការពិតយ៉ាងណា។

ជាក់ស្តែង មិនបង្អង់យូរ ពិធីការិនី យ៉ែម ស្រីពេជ្រ ក៏បានបង្ហោះមួយ វីដេអូមួយ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំងណាស់ផងដែរ ដែលតារាស្រីរូបនេះ បានបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយ ពូណុយ មើលទៅពិតជាមានភាពល្អូនល្អឺន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងរ៉ាវមួយនេះ បានកើតឡើង ក្រោយ មិត្តរួមសិល្បៈជាច្រើន របស់អ្នកទាំងពីរ បាននាំគ្នាបង្ហោះធៀបការ និងភ្ជាប់ជាមួយពាក្យពេចន៍ទៅកាន់ យ៉ែម ស្រីពេជ្រ និង ពូណុយ ដែលជាម្ចាស់ដើមការតែម្តង បានបណ្តាលឲ្យរឿងមួយនេះមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីម្សិលមិញនេះ ផ្ទុះពេញលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕

យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ
យ៉ែម ស្រីពេជ្រ និងពូណុយ
យ៉ែម ស្រីពេជ្រ និងពូណុយ
យ៉ែម ស្រីពេជ្រ និងពូណុយ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]