កូរ៉េខាងត្បូង៖ Han So Hee គឺជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរបស់កូរ៉េ ដែលទោះបីកាលពីដើមឆ្នាំ២០២៤ នាងមានរឿងរ៉ាវចម្រូងចម្រាសជាមួយអតីតមិត្តប្រុស Ryu Jun Yeol ក៏ដោយក៏កេរ្តិ៍ឈ្មោះនាងនៅតែបន្តលេចធ្លោ។
នាថ្ងៃទី២៩ខែឧសភាកន្លងទៅនេះ ការបង្ហាញខ្លួនរបស់នាង នៅក្នុងកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោ Dior ដែលស្ថិតនៅតំបន់ Seongsu-Dong ទីក្រុងសេអ៊ូល បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ ព្រោះនាងបានស្លៀករ៉ូបដ៏ស្រស់ស្អាតពណ៌ស ដោយមានផ្កាពណ៌បៃតង ដែលជារ៉ូបរបស់ Dior ផ្ទាល់។
ក្នុងនោះវាជាប្រភេទរ៉ូបវាលខ្នង សម្រុងត្រឹមកជើង និងបញ្ចេញសាច់ត្រង់ពោះបន្តិច ដោយជាម៉ូតពេញនិយមនិងស្រស់ស្អាត ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រជាជនកូរ៉េមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់នាងទៅវិញ ព្រោះរ៉ូបនេះបានបង្ហាញស្នាមសាក់របស់នាងនៅដងចំហៀងខ្លួនក្រោមក្លៀក ដែលធ្វើឲ្យមើលទៅមិនគាប់ភ្នែកសម្រាប់ពួកគេ តែយ៉ាងណាមិញ យើងមិនអាចបដិសេធបានទេថា សម្រស់របស់ Han So Hee នៅតែស្រស់ស្អាតនិងលេចធ្លោ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]