កម្សាន្ត៖ អ្នកជំនួញ លោក​ Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាសម្ដែងស្រី Barbie Hsu និងភរិយាថ្មី Mandy បានប្រារព្ធពិធីជប់លៀង នៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងសៀងហៃ បន្ទាប់ពីបានចុះឈ្មោះអាពាហ៍ពិពាហ៍ កាលពីព្រឹកថ្ងៃទី ២៧ ឧសភា កន្លងទៅនេះ។

Wang Xiaofei និងភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូដែលអ្នកជំនួញ Wang Xiaofei បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួន លោក និង Mandy បានទទួលទានអាហារជាមួយស្រា និងអាហារបស្ចិមប្រទេស។ ជាពិសេស អ្នកជំនួញរូបនេះ បានបង្ហាញអារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយ​លើក​កែវ ​ជាមួយ​ភរិយាដែល​ទើបនឹង​រៀបការ និង​មាន​ពេលវេលា​ដ៏​គួរឱ្យ​ស្រលាញ់​ជាមួយគ្នា​។

Wang Xiaofei 

កាលពីមុន​នោះ ​អ្នក​ទាំង​ពីរ​ បាន​ទាក់​ទង​ទៅ​អ្នក​សារ​ព័ត៌​មាន និង​បង្ហាញ​ពី​សុភមង្គល​ជា​ប្តី​ប្រពន្ធនឹងគ្នា ហើយអ្នក​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​នឹង​ត្រឡប់​ទៅ​តៃវ៉ាន់​វិញ​នៅ​ចុង​សប្តាហ៍​នេះ។ លោក Wang Xiaofei ក៏​បាន​និយាយ​ដែរ​ថា លោក​បាន​ជ្រើសរើស​យក​ថ្ងៃ​ទី ២៧ ខែ​ឧសភា (៥២៧) ដើម្បី​ចុះ​បញ្ជី​អាពាហ៍ពិពាហ៍ ព្រោះ​លេខ ៥២៧ ជា​ភាសា​ចិន​កុកងឺ ​ត្រូវ​បាន​ប្រកាស​ថា «ភរិយា​ជាទី​ស្រឡាញ់​របស់​ខ្ញុំ»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងភរិយា
Wang Xiaofei និងភរិយា
រូបភាព
Wang Xiaofei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]