កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៩ខែឧសភាកន្លងទៅ Dior បានរៀបចំកម្មវិធីមួយនៅតំបន់ Seongsu-Du នាទីក្រុងសេអ៊ូល ដោយបានអញ្ជើញតារាៗជាច្រើនមកចូលរួមដូចជាកញ្ញា Han So Hee និងលោក Jung Hae In ជាដើម។

 Cha Eunwoo 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោក Cha Eunwoo ជាតារាចម្រៀងក្រុម ASTRO ក៏ដូចជាតារាសម្ដែងដ៏មានទេពកោសល្យផងនោះ ក៏បង្ហាញវត្តមានក្នុងកម្មវិធីនេះដែរ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែភាពសង្ហា និងភាពលេចធ្លោរបស់លោក។

 Cha Eunwoo 

ម្ដងនេះ Eunwoo បានស្លៀកឈុតពណ៌ខ្មៅពេញមួយតួខ្លួនគឺ អាវធំនិងខោវែងពណ៌ខ្មៅ ពាក់ពីក្នុងដោយអាវសាច់ក្រណាត់ពណ៌ខ្មៅឆ្នូតសតូចៗ ជារបៀបចងខ្សែ បង្ហាញចង្អូរដើមទ្រូងពោរពេញដោយសាច់ដុំរបស់លោក។ ភាពសង្ហារបស់លោក បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា ទោះជាបុរសតែលោកក៏អាចលេងស្ទាយ៍បែបស៊ិចស៊ីបាន ហើយចេញមកម្ដងនេះ Eunwoo ពិតជាសង្ហាប្លែក មើលទៅមានភាពជឿជាក់ខ្លាំងណាស់៕  

រូបភាព​​​ថ្មីរបស់ Cha Eunwoo 
រូបភាព​​​ថ្មីរបស់ Cha Eunwoo 
រូបភាព​​​ថ្មីរបស់ Cha Eunwoo 
រូបភាព​​​ថ្មីរបស់ Cha Eunwoo 

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]