កម្សាន្ត៖ អាចនិយាយបានថា ក្រោយរៀបការនិងចាប់ផ្តើមគ្រួសារ តារាប្រុស Weir Sukonwat និងភរិយា Vicky ព្រមទាំងកូនស្រីម្នាក់រួមគ្នា បានធ្វើឲ្យហ្វេនៗ តាមដាន និងបានមើលឃើញ ពីការវិវត្តភាពគួរឱ្យស្រលាញ់របស់លោក តាមរយៈបណ្ដាញសង្គម។
យ៉ាងណាមិញ កាលពីមុនចាប់ផ្តើមបង្កើតគ្រួសារ Weir គឺជាមនុស្សម្នាក់ ដែលមានរបៀបរស់នៅបែបសាមញ្ញ ចូលចិត្តធ្វើដំណើរដើរលេង និងចូលចិត្តកសិកម្មសាមញ្ញ ហើយលោកក៏បានទិញដី សម្រាប់ធ្វើសួនដំណាំច្រើនកន្លែង។
ជាពិសេស ក្នុងរបៀបរស់នៅតាមបែបសាមញ្ញ Weir ក៏បានសាងសង់ផ្ទះដ៏ស្រស់ស្អាត មួយសម្រាប់ធ្វើដំណើរទៅលំហែកាយ ឬបោះតង់ជាមួយមិត្តភក្តិ ហើយពេលរៀបការរួច Weir និងភរិយាដ៏ស្រស់ស្អាត Vicky ក៏បានចំណាយជីវិតភាគច្រើន នៅផ្ទះចំការ ជាមួយនឹងបរិយាកាសដ៏ខៀវស្រងាត់ ម្លប់ដ៏ត្រជាក់ បើទោះបីជា ផ្ទះចំការតូច តែមានភាពស្រស់ស្អាត អាចរស់នៅបាន យ៉ាងមានក្ដីសុខ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]