កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍កាលពីថ្ងៃទី 29 ឧសភា តុលាការផ្ដន្ទាទោសលោក Choi ឱ្យជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរំលោភបំពានច្បាប់ស្តីពីការពិន័យផ្លូវភេទ ដោយលួចថតអតីតមិត្តស្រីរបស់ខ្លួនក្នុងពេលរួមភេទ និងថតនារីម្នាក់ទៀតខណៈនាងដេកលើគ្រែពាក់តែខោក្នុង។
គួរបញ្ជាក់ផងដែរថា ជនជាប់ចោទ ត្រូវបានគេស្គាល់ថាជា តារា Kpop និងជាតារារ៉េបមួយរូប ដែលខ្លួនធ្លាប់បាន Debut កាលពីឆ្នាំ 2017 កន្លងមក ជាមួយនឹងសមាជិកក្រុម 5 នាក់ ប៉ុន្ដែនៅក្នុងឆ្នាំ 2019 លោកក៏បានផ្អាកពីសកម្មភាពក្រុម ដោយសារតែស្ថានភាពសុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងអំឡុងពេលសវនាការ ដែលធ្វើឡើងនៅតុលាការក្រុងសេអ៊ូលភាគខាងលិចបាននិយាយថា "សូមពិចារណាអំពីឧក្រិដ្ឋកម្មរបស់ចុងចោទ ចំណែកឯជនរងគ្រោះកំពុងដាក់ញត្តិសម្រាប់ការផ្តន្ទាទោសធ្ងន់ធ្ងរ"។
មេធាវីរបស់លោក Choi បានអង្វរសុំការបន្ធូរបន្ថយ ដោយអះអាងថា ចុងចោទកំពុង «ប្រែចិត្ត និងបង្ហាញចេតនាសុំទោស»។ Choi ផ្ទាល់ក៏បានបញ្ជាក់ដែរថា "ឆ្លងកាត់ឧបទ្ទវហេតុនេះ ខ្ញុំមានអារម្មណ៍ថា សោកស្ដាយណាស់ ខ្ញុំបានធ្វើអ្វីដែលខ្ញុំមិនគួរធ្វើ។ លើសពីនេះទៅទៀត ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះជនរងគ្រោះ"។
បច្ចុប្បន្នមានជនរងគ្រោះចំនួន ៣ នាក់ដែលគេស្គាល់តាមរយៈការថតខុសច្បាប់នោះ ជនរងគ្រោះម្នាក់បានជំរុញឱ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងដោយនិយាយថា "Choi មិនបានសុំទោសដោយចេញពីចិត្តនោះទេ។ អ្វីទាំងអស់ដែលគាត់បានធ្វើគឺទាក់ទងខ្ញុំដើម្បីកិច្ចព្រមព្រៀង បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញពីមហាវិទ្យាល័យរបស់គាត់កាលពីខែមុន" ។
តំណាងអយ្យការអះអាងថា Choi បានថតក្លីបរួមភេទចំនួន 18 ដងជាមួយអតីតមិត្តស្រី ក៏ដូចជាថតទៅលើរាងកាយរបស់នាង ចាប់ពីខែកក្កដា ឆ្នាំ 2022 ដល់ខែឧសភា ឆ្នាំ 2023 ។ លើសពីនោះ ខ្លួនត្រូវបានគេចោទថា លួចថតដោយសម្ងាត់ទៅលើជនរងគ្រោះដោយប្រើកម្មវិធីកាមេរ៉ាស្ងាត់ៗ ហើយព្យាយាមលើកទឹកចិត្តនាងឱ្យពាក់ក្រណាត់បិទភ្នែក៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]