កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបាននាំគ្នាចាប់អារម្មណ៍ទៅលើរូបភាពប៉ុន្មានសន្លឹករបស់ អ្នកគាំទ្រម្នាក់ របស់ក្រុម NCT ដែលរូបនាង បង្ហាញភាពស្និទស្នាលជាមួយនឹង Mark ប្រៀបដូចជាគូស្នេហ៍។ នៅក្នុងនោះ ហ្វេនៗនាំគ្នាបង្ហាញក្ដីច្រណែនទៅកាន់ អ្នកគាំទ្ររូបនេះជាខ្លាំង។ 

Mark 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេនាំគ្នាខមិនសួរថា តើ អ្នកគាំទ្ររូបនោះ ចំណាយប្រាក់អស់ប៉ុន្មានទើបបានថតរូបផ្ទាល់ ស្និទស្នាលជាមួយនឹង Mark បែបនេះ។ រូបនាងបានឆ្លើយតបទៅវិញថា នាងចំណាយអស់ចំនួន ១ម៉ឺន៦ពាន់ដុល្លារ ក្នុងពេលថតរូបម្ដងជាមួយសមាជិក NCT ម្នាក់។

Mark

ដោយឡែក មិនមែនហ្វេនគ្រប់គ្នាសុទ្ធតែអាចចំណាយលុយចំនួននេះ ដើម្បីបានជួបផ្ទាល់ និងថតរូបបែបនេះនោះទេ នេះក៏ព្រោះតែ នាងជា TOP 5 ក្នុងចំណោមអ្នកទិញ ដែលបានចូលរួមកម្មវិធីមួយនៅប្រទេសជប៉ុន ដែលនេះជាសំណាង ហើយក៏ដោយសារតែនាងហ៊ានចំណាយលុយផងដែរ៕

ប្រភព៖ Koreaboo

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]