ក្រោមអធិបតិភាពរបស់ឯកឧត្តម ផេង​ សិទ្ធិ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថ្នាក់ដឹងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)​ និងភ្ញៀវកិត្តិយសជាច្រើនបានចូលរួមកម្មវិធីសម្ពោធន៍ជាផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខា​ខេត្តបាត់ដំបង បានបង្ហាញជាសក្ខីភាពនៃ ការសម្ពោធជាផ្លូវការទីស្នាក់ការ​ សាខាខេត្តបាត់ដំបង។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីរបស់ តូយ៉ូតា (ខេមបូឌា)នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ដោយមានការចូលរួម ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាឱកាសដ៏វិសេសនេះដែរ លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍អោយដឹងថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចាប់ផ្តើមពង្រីកទីផ្សារ តាមរយៈការសាងសង់សាខាលក់រថយន្តថ្មី ជាផ្លូវការនៅក្នុងខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ ២០១១ ដោយសារការសង្កេតឃើញពីការគាំទ្ររបស់អតិថិជន រួមជាមួយ  សក្តានុពលសេដ្ឋកិច្ចនៃខេត្តបាត់ដំបង។ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន តូយ៉ូតា នៅតែបន្តអាជីវកម្មរបស់ខ្លួនយ៉ាងរឹងមាំ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ជាមួយនឹងកំណើននៃការលក់រថយន្ត និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន។ លើសពីនេះទៅទៀតក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងការបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលជាផ្នែកមួយនៃការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។

រូបភាព

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា​ (ខេមបូឌា) ​សាខា​ខេត្តបាត់ដំបង ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ កន្លែងតាំងបង្ហាញរថយន្តដ៏ធំទូលាយ ដែលនឹងផ្តល់នូវបទពិសោធន៍ថ្មី រួមជាមួយអារម្មណ៏​ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន។

រូបភាព

លើសពីនេះទៅទៀត បុគ្គលិកគ្រប់រូបក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការប្រឹក្សារយោបល់អំពីរថយន្តថ្មី និងសេវាកម្មផ្សេងៗ      របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)​ ​ជូនដល់អតិថិជនដែលនៅក្នុងខេត្តបាត់ដំបងផ្ទាល់ ក៏ដូចជាអតិជនដែលមកពីបណ្តាខេត្តមានព្រំប្រទល់ក្បែរខេត្តបាត់ដំបងផងដែរ។

រូបភាព
រូបភាព
រូបភាព

ជាទីបញ្ចប់ តាងនាមឲ្យក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនតូយ៉ូតា ទាំងអស់ ដែលតែងតែគាំទ្រ និងជឿទុកចិត្ត ទៅលើគុណភាព ក៏ដូចជាសេវាកម្ម របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលរួមមានដូចជា៖

·         សេវាកម្មលក់រថយន្តថ្មី

·         សេវាកម្មជួសជុល និងប្តូរគ្រឿងបន្លាស់រថយន្ត Toyota និង Lexus

·         សេវាកម្មបង់រំលោះពីក្រុមហ៊ុន តូយ៉ូតា ហ្វាយនែន

·         សេវាកម្មដោះដូររថយន្តចាស់យករថយន្តថ្មី

·         និង សេវាកម្មជួលរថយន្ត (Rent Plus)

រូបភាព

គួរបញ្ចាក់ដែរថា អគារតាំងបង្ហាញរថយន្ត​​ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តបាត់ដំបង          ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​ ៥​ សង្កាត់រតនៈ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង

សំរាប់ពត៌មានលម្អិត សូមទំនាក់ទំនង 017 333 441 / 017 333 241 .

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]