កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ G-Dragon ត្រូវប៉ូលិសកោះហៅចូលមកសាកសួរពាក់ព័ន្ធនឹងរឿងក្ដីប្រើប្រាស់សារធាតុញៀន ប៉ុន្តែក្រោយពីឆ្លងកាត់ការស៉ើបអង្កេតមក រូបគេក៏ត្រូវដោះលែងនិងមានសេរីភាពឡើងវិញ ក្រោយបញ្ជាក់ភាពស្អាតស្អំ។

 G-Dragon 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែស្របពេល G-Dragon ប្រកាសចាកចេញពី YG Entertainment នោះ កេរ្តិ៍ឈ្មោះរបស់គេហាក់មិនសូវស្អាតដូចមុនដោយមានអ្នកនិយាយមិនល្អពីគេ ជាពិសេសបន្ទាប់ពី G-Dragon បានចុច Follow លើគណនី Instagram របស់ Karina ជាមេក្រុម aespa ។

 G-Dragon និង Karina

ក្នុងនោះដែរ G-Dragon បានប្រើប្រាស់គណនីផ្ទាល់ខ្លួនទី២មានឈ្មោះថា "peaceminusone" មក Follow គណនីរបស់ Karina ហើយក៏​​ធ្លាប់បានយកគណនីផ្លូវការមក​ចុច Like លើរូប​​​របស់នាងទៀតផង ដែលធ្វើឲ្យអ្នកលេងអ៊ីនធើណេត គិតថា G-Dragon មានបំណងមិនស្មោះអ្វីម្យ៉ាងមកលើ Karina ទើបបានជាសុខចិត្តយកគណនីទី២ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមក Follow នាង ប៉ុន្តែអ្នកខ្លះទៀត បានបញ្ចេញមតិថាវាជារឿងធម្មតានោះទេ៕  

 G-Dragon និង Karina
 G-Dragon និង Karina
 G-Dragon បានចុច follow Karina
 គណនីទី២​​​របស់ G-Dragon 
G-Dragon ចុច Like លើរូបរបស់ Karina
G-Dragon ចុច Like លើរូបរបស់ Karina

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]