ភ្នំពេញ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលល្បីល្បាញខាងភាពច្នៃប្រឌិត និងគុណភាព មានក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូដ៏អស្ចារ្យជាមួយកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao)។ ភាពជាដៃគូនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរវិវឌ្ឍន៍របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឆ្ពោះទៅរកការទទួលស្គាល់ និងឧត្តមភាពជាសកល។
ការមកដល់ប្រទេសកម្ពុជារបស់ ម៉ានី ប៉ាគីអាវ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ ហនុមានប៊ែវើរីជីស។ ដើម្បីទទួលបាននូវបដិសណ្ធារកិច្ចឱ្យស័ក្តិសម និងល្អឥតខ្ចោះ ហនុមានបានរៀបចំយន្តហោះលក្ខណៈឯកជនដ៏ពិសេសមួយ សម្រាប់ការមកដល់របស់លោក ដោយធានាបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអស្ចារ្យ។ កាយវិការនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងក្តីរំភើបដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានចំពោះភាពជាដៃគូគួរជាទីមោទននេះ។
ការរង់ចាំយ៉ាងអន្ទះសារនៃពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង លោក ម៉ានី ប៉ាគីអាវ និងសន្និសីទសារព័ត៌មានបានប្រព្រឹត្តទៅនៅ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៦ ល្ងាច នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ វត្តមានអ្នកចូលរួមសំខាន់ៗរួមមាន ថ្នាក់ដឹកនាំក្រុមហ៊ុនហនុមានប៊ែវើរីជីស លោក ម៉ានី ប៉ាគីអាវ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សមាជិកកីឡាករប្រដាល់គុនខ្មែរកំពូលៗ ស្ថានីយទូរទស្សន៍បាយ័ន និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាផ្លូវការ ដើម្បីបង្ហាញពីកិច្ចសហការដ៏វិសេសវិសាលមួយនេះ។ លោក ម៉ានី ប៉ាគីអាវ គឺជាបុគ្គលដ៏មានឥទ្ធិពល និងជាទីចាប់អារម្មណ៍បំផុតមួយក្នុងនាមជាទូតសុច្ឆន្ទៈនៃម៉ាកសញ្ញាក្រុមហ៊ុន ហនុមានប៊ែវើរីជីស ដែលត្រៀមខ្លួនដើម្បីឈានទៅរកភាពជោគជ័យមិនធ្លាប់មានពីមុនមកទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។
លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិក អគ្គនាយិកា និងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា ៖
លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមទស្សនាការប្រកួតប្រដាល់សង្វៀនហនុមានគុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍បាយ័ន សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ នៅកោះពេជ្រ។ លើសពីនេះទៅទៀត លោកនឹងចូលរួមក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនតាមរយៈឧស្សាហកម្មបៃតងប្រកបដោយនិរន្តរភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាសម្រាប់ក្តីស្រឡាញ់ ការគាំទ្រ និងជឿជាក់មកលើហនុមានប៊ែវើរីជីស។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវអ្វីដែលល្អបំផុត។
លោក ម៉ានី ប៉ាគីអាវ បានថ្លែងថា
ឆ្លៀតក្នុងរាត្រីដ៏វិសេសវិសាលនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការដាក់លក់នូវហ្គង់ប្រដាល់ដែលមានហត្ថលេខាផ្តាច់មុខក្នុងតម្លៃ 1,000 ដុល្លារអាមេរិកក្នុងមួយគូ។ ប្រាក់ចំណូលដែលបានមកពីការលក់ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌របស់ក្រុមហ៊ុន ដែលជាការប្តេជ្ញាចិត្តខ្ពស់ និងជាបេសកកម្មដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍសហគមឱ្យកាន់តែប្រសើរឡើងប្រកបដោយនិរន្តរភាព។
បន្ថែមពីលើការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ក្នុងគោលបំណងពង្រីកកិច្ចសហការរបស់ពួកគេ។ ផ្តើមចេញពីការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទទួលបានបទពិសោធន៍ម៉ាកយីហោដ៏ស៊ីជម្រៅ ភាពជាដៃគូនេះនឹងទាក់ទាញទស្សនិកជន និងលើកកម្ពស់ក្រុមហ៊ុន ហនុមានប៊ែវើរីជីស ឈានទៅដល់កម្រិតជោគជ័យថ្មីបន្ថែមទៀត។
សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត នៅពេលដែលក្រុមហ៊ុន ហនុមានប៊ែវើរីជីស និងលោក ម៉ានី ប៉ាគីអាវ ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើបនេះជាមួយគ្នា។ តាមដានពួកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មាតិកាគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ហើយចូលរួមជាមួយពួកយើងក្នុងការអបអរសាទរ ភាពជាដៃគូដ៏វិសេសវិសាលបំផុតនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]